ព័ត៌មានសេដ្ឋកិច្ច

កម្ពុជា គ្រោងប្រែក្លាយខេត្តព្រះសីហនុទាំងស្រុង ទៅជា តំបន់សេដ្ឋកិច្ចពិសេស

រាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញពីបំណងក្នុងការប្រែក្លាយខេត្តព្រះសីហនុទាំងស្រុង ទៅជា តំបន់សេដ្ឋកិច្ចពិសេស ដោយសារខេត្តនេះមានសក្តានុពលក្នុងការទាក់ទាញវិនិយោគិនខ្លាំង ជាពិសេសគឺមានកំពង់ផែទឹកជ្រៅតែមួយនៅកម្ពុជា។ នេះបើយោងតាមគេហទំព័រក្រសួងពាណិជ្ជកម្ម ចេញផ្សាយកាលពីពេលថ្មីៗនេះ។

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ចំណងមិត្តភាពជាប្រវត្តិសាស្រ្តរវាងកម្ពុជា-ចិន បានរឹតបន្ថែមទៀត កាលពីពេលថ្មីៗ ដោយកិច្ចព្រមព្រៀង និងអនុស្សរណៈចំនួន ៣០ ត្រូវបានចុះហត្ថលេខា ដើម្បីអនុវត្តកិច្ចសហប្រតិបត្តិការទ្វេភាគី។

ក្នុងនោះដែរ ចិនមានគម្រោងសាងសង់ China Town នៅកម្ពុជា ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ អាកាសយានដ្ឋានសៀមរាប និងកីឡាដ្ឋានផងដែរ។

លោក ប៉ាន សូរស័ក្តិ បន្តថា វិនិយោគិនចិន អាចបង្កើតជាតំបន់ឧស្សាហកម្ម ដើម្បីផលិតគ្រឿងចក្រ និងឧបករណ៍កសិកម្ម ក៏ដូចជាផលិតផល និងឧបករណ៍សំណង់ ដែលកំពុងមានតម្រូវចាំបាច់នៅកម្ពុជា។

គួរបញ្ជាក់ដែរថា វិនិយោគិនចិន ក៏កំពុងតែចាប់អារម្មណ៍ច្រើនមកលើតំបន់អាស៊ាន ដែលជាទីផ្សារដ៏ធំមួយរបស់ចិន ហើយនឹងសិក្សាពីសំណើរបស់កម្ពុជា ក្នុងការរៀបចំតំបន់ឧស្សាហកម្មនៅកម្ពុជា៕

photo_2016-06-07_11-51-52-copy 15317861_1370372036309004_490977433169850033_n 15241408_1370372082975666_8141041053285956510_n

មតិយោបល់