ព័ត៌មានជាតិ

កម្លាំងចម្រុះស្រុកកោះធំ ចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ក្នុងសហគមន៍ពាមឃ្លាំង

កណ្តាលៈ នៅរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៦ កម្លាំងចម្រុះស្រុកកោះធំ ដឹកនាំកម្លាំងជាច្រើននាក់ចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់មួយកន្លែងក្នុងសហគមន៍ពាមឃ្លាំង អតីតឡូតិ៍លេខ៧ ក្នុងឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល។

ការបង្ក្រាបនេះដែរ មានការចូលរួមពីសំណាក់ កម្លាំងកងរាជអាវុធហត្ថស្រុកកោះធំ សហការជាមួយកម្លាំងចម្រុះស្រុក ជាច្រើននាក់ទៀតផងដែរ។ ជាក់ស្តែងសមត្ថកិច្ចធ្វើការរឹបអូសបាន សៃយឺនស្បៃមុង ចំនួន ៣៧មាត់លូ,របាំងស្បៃមុង ប្រវែង ១១១០ម៉ែត្រ ,លបប្រើស ១០០ចំនួន២៣លប រួមនិងបង្គោល តូច ធំ សរុប ៣៧០ដើម។

បច្ចុប្បន្នវត្ថុតាងឧបករណ៍ដែលកម្លាំងសមត្ថកិច្ចរឹបអូសបាននឹងត្រូវធ្វើការដុតកំទេចចោលនៅនឹងកន្លែង៕

បទល្មើសនេសាទបទល្មើសនេសាទបទល្មើសនេសាទ

មតិយោបល់