ព័ត៌មានជាតិ

ធ្វើស្រីខារ៉ាអូខេចាយមិនគ្រាន់ ឆ្លៀតជួញគ្រឿងញៀន ជាប់អន្ទាក់សមត្ថកិច្ច

កណ្តាលៈ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀនអធិការដ្ឋានក្រុងតាខ្មៅ បានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ដើមមៀន បានស្រាវជ្រាវបង្ក្រាបនិងចាប់ឃាត់ខ្លួនស្ត្រីបម្រើការងារនៅហាងខារ៉ាអូខេម្នាក់ ដកហូតថ្នាំញៀន៣កញ្ចប់ ក្នុងនោះ២កញ្ចប់នៅជាប់ខ្លួន រីឯ១កញ្ចប់ទៀតលាក់ទុកនៅក្នុងបន្ទប់ជួល។ ការបង្ក្រាបនេះបានធ្វើឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៦ ត្រង់ចំណុច ផ្លូវកៅស៊ូ មុខផ្ទះសំណាក់២២២ស្ថិតក្នុងភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។

លោកវរៈសេនីយន៍ត្រី ចំរើន បញ្ញា អធិការរងនគរបាលក្រុងតាខ្មៅបានឲ្យដឹង ជនសង្ស័យជាស្ត្រីដែលសមត្ថកិច្ចចាប់ខ្លួនបានខាងលើ មានឈ្មោះព្រំ សុខបញ្ញា ភេទស្រី អាយុ២៥ឆ្នាំ មុខរបរបម្រើការងារនៅខារ៉ាអូខេមហាអង្គរ ក្នុងសង្កាត់ដើមមៀន ក្រុងតាខ្មៅ មានស្រុកកំណើត ភូមិបន្ទាយដី ឃុំបន្ទាយដី ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដកហូតបាន ម្សៅក្រាមសថ្លា ដែលសង្ស័យជាសារធាតុញៀនខុសច្បាប់ (ម៉ាទឹកកក)ចំនួន២ កញ្ចប់តូច។

លោកអធិការរងបន្តថា បន្ទប់ពីសួរចម្លើយជនសង្ស័យរួចមក បានសារភាពថាខ្លួនបានលាក់ទុកថ្នាំញៀន នៅក្នុងបន្ទប់ផ្ទះជួល ដែលគេស្នាក់នៅលេខA១២ ស្ថិតក្នុងភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលមានម្ចាស់ផ្ទះជួលឈ្មោះ សៅ ខន ភេទប្រុស អាយុ៧០ឆ្នាំ មុខរបរមន្ត្រីចូលនិវត្តន៍ (គ្រូបង្រៀន)។

ក្រោយពីសុំយោបល់ពីលោកអធិការ និងលោកស្នងការរង ដើម្បីគាត់សុំការអនុញ្ញាតពីលោកព្រះរាអាជ្ញារួចមក កម្លាំងជំនាញប្រឆាំងគ្រឿងញៀនក្រុងតាខ្មៅ ប៉ុស្តិ៍ដើមមាន ក៏បានបន្តនីតិវិធីធ្វើការត្រួតពិនិត្យឆែកឆេរបន្ទប់ផ្ទះជួលដែលស្ត្រីខាងលើស្នាក់នៅរកឃើញថ្នាំញៀន១កញ្ចប់ធំល្មម ដែលអាចបំបែកបានចំនួន២ កញ្ចប់តូច បន្ថែមទៀត ។

បច្ចុប្បន្ន ជនសង្ស័យខាងលើរួមនិងវត្ថុតាងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការតាមនីតិវិធីច្បាប់៕

គ្រឿងញៀនគ្រឿងញៀនគ្រឿងញៀនគ្រឿងញៀនគ្រឿងញៀនគ្រឿងញៀនគ្រឿងញៀន

មតិយោបល់