ព័ត៌មានជាតិ

សមត្ថកិច្ចខណ្ឌឬស្សីកែវបង្ហាញមុខជនសង្ស័យ២៥នាក់ពាក់ព័ន្ធ ១១ករណីផ្សេងៗគ្នា

ភ្នំពេញៈ ជនសង្ស័យចំនួន២៥នាក់ពាក់ពន្ធ័នឹង១១ករណីផ្សេងៗគ្នា ក្នុងនោះក៏មានការបង្ក្រាបទីតាំងផលិតគ្រឿងញៀនដ៏ធំមួយកន្លែងផងដែរ ដែលសមត្ថកិច្ចយើងរឹបអូសយកបានគ្រឿងញៀនគ្រប់ប្រភេទមួយចំនួនធំ ជាមួយគ្រឿងឧបករណ៍ផលិត និងវត្ថុតាងពាក់ពន្ធ័មួយចំនួន។

លោកវរៈសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌឬស្សីកែវ បានឲ្យដឹងថា ដោយមានការបញ្ជាពីនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងដឹកនាំបញ្ជាផ្ទាល់ដោយខ្លួនលោកផ្ទាល់ និងដោយមានការឯកភាពពីលោក ស៊ីន វីរៈ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងមានកិច្ចសហការបន្ថែមយ៉ាងទូលំទូលាយជាមួយអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដោយមានការចូលរួមពីកម្លាំងផ្នែកជំនាញរបស់ខណ្ឌ ប៉ុស្តិ៍ និងកម្លាំងប្រជាការពារ ទើបយើងទទួលបានជោគជ័យបែបនេះ។

លោក ទៀង ច័ន្ទសារ បានឲ្យដឹងបន្តថា នៅក្នុងប្រតិបត្តិការបង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀន ជាលទ្ធផល នៃការស្រាវជ្រាវបន្តយកបក្ខពួកជនសង្ស័យ និងឈានទៅដល់ការបង្ក្រាបទីតាំងផលិតសារធាតុញៀនដោយខុសច្បាប់ដ៏ធំមួយកន្លែង។

លោកបន្តថា កាលពីថ្ងៃទី៤ ខែឆ្នូ ឆ្នាំ២០១៦ វេលាម៉ោង ១និង៣០នាទីយប់រំលងអាធ្រាត អធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ បានបើកការបង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀន ដែលមានដីការតាមចាប់ខ្លួនលេខ ៤១១ រ.ដ.ច.ន ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦ ពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ឈ្មោះ សេន ដាយូសា ហៅបូ ភេទប្រុស អាយុ ២៩ឆ្នាំ ដោយបានដកហូតគ្រឿងញៀនចំនួន២០កញ្ចប់។

ក្រោយពីបានបង្ក្រាបរួច អធិការដ្ឋានបានប្រើប្រាស់វិធានការជំនាញសួរយកចម្លើយទៅលើជនសង្ស័យ ក្រោយពីទទួលបានចម្លើយសារភាពភ្លាម អធិការដ្ឋានបានរៀបចំយ័ន្តការបន្តបើកកិច្ចប្រតិបត្តិការក្នុងទ្រង់ទ្រាយធំទៅលើទីតាំងផលិតសារធាតុញៀនមួយកន្លែង ស្ថិតនៅចំណុចផ្ទះជួលលេខ៩ ផ្លូវលេខ៣BC ក្រុម១ ភូមិចម្រើនផល១ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

លោកអធិការបានរៀបរាប់បន្ថែមទៀតថា ប្រតិបត្តិការស្រាវជ្រាវនេះ ចាប់ផ្តើមតាំងពីពេលឃាត់ខ្លួនរហូតមកដល់ម៉ោង៨និង២០នាទីយប់ សមត្ថកិច្ចយើងបានឃាត់ខ្លួនជនសង្ស័យ២នាក់ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២៧១ មុខសាលាបឋមសិក្សា អនុវត្តន៍ ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ហើយសមត្ថកិច្ចយើងបានបន្តទៅឆែកឆេរទីតាំងមួយកន្លែងទៀត នៅវេលាម៉ោង៩និង២០នាទី ថ្ងៃដដែល ទើបអធិការដ្ឋានបានបើករង្វង់ប្រតិបត្តិការក្រសោបក្នុងរូបភាពទ្រង់ទ្រាយធំយកមេក្លោង និងសមាសភាពពាក់ព័ន្ធ។

ជាលទ្ធផលនៃកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចយើងបង្ក្រាបបានមុខសញ្ញាជាក់ស្តែងចំនួន៥នាក់ រួមមានទី១ឈ្មោះ យ៉ុង ចាន់ហ៊ូយ៉ុង ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិ វៀតណាម មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលកន្លែងកើតហេតុ (ជាមេក្លោងផលិតគ្រឿងញៀន)។ ទី២ឈ្មោះ នួន ស្រីល័ក្ខ ភេទស្រី អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះជួលកន្លែងកើតហេតុ (ពាក់ព័ន្ធ)។ទី៣ឈ្មោះ ដួង លីលី ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះលេខ១០ សង្កាត់បឹងប្រលឹត ខណ្ឌ៧មករា (ពាក់ព័ន្ធ)។ទី៤ឈ្មោះ ប៉ក់ ស្រីពៅ ភេទស្រី អាយុ២៣ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួលកន្លែងកើតហេតុ (ពាក់ព័ន្ធ) និងទី៥ឈ្មោះ ចាន់ ឆវី ភេទស្រី អាយុ ២៧ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ (ពាក់ព័ន្ធ)។ ចំណែកឯភស្តុតាងពាក់ព័ន្ធត្រូវសមត្ថកិច្ចយើងបានធ្វើការត្រួតពិនិត្យនៅក្នុងទីតាំងខាងលើរកឃើញប្រភេទថ្នាំញៀនមួយចំនួនធំ ដូចជា ម៉េតាណុលចំនួន១៤ដប, សារធាតុផ្សំ និងកែច្នៃសារធាតុញៀនមួយចំនួន, ក្រាមពណ៌សថ្លា ចំនួន២កញ្ចប់ធំ, ថ្នាំពេទ្យសម្រាប់កែច្នៃធ្វើជាសារធាតុញៀនមួយចំនួន ,សារធាតុញៀនជាគ្រាប់ចំនួន៣កញ្ចប់ធំ, សារធាតុដែលផលិតរួចប្រើជាផ្លូវការមួយចំនួន,ប្រភេទខេ (សម្រាប់ហិត) ប្រភេទគ្រាប់(គ្រវី) ប្រភេទWY(យ៉ាម៉ា)ប្រភេទលាយដែលផ្សំរួច (មេតំហ្វេតាមីនមួយចំនួន),ម្សៅកែច្នៃសារធាតុញៀនមួយចំនួន ,ជញ្ជីងថ្លឹងថ្នាំញៀនចំនួន១គ្រឿង, ឧបករណ៍សម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន រួមនិងឧបករណ៍សម្រាប់កែឆ្នៃសារធាតុញៀនមួយចំនួន។

លោកបានបញ្ជាក់ចុងក្រោយថា នៅក្នុងរយៈពេល៣ថ្ងៃនេះ គឺកម្លាំងសមត្ថកិច្ចរបស់យើងបានបង្ក្រាបជនសង្ស័យទាំង២៥នាក់នេះគឺយើងបានបង្ក្រាបក្នុង ១១ករណីផ្សេងៗគ្នា ក្នុងករណី ប្លន់ លួច ល្បែងស៊ីសង កាច់សោកម៉ូតូជាដើម។ ចំពោះទិសដៅបន្ត អធិការដ្ឋាននឹងបន្តអនុវត្តតាមអនុសាសន៍ដឹកនាំស្រាវជ្រាវបង្ក្រាបបទល្មើសជាប្រចាំ និងលុបបាត់ឲ្យអស់នៅល្បែងស៊ីសង។

បន្ទាប់ពីធ្វើការបង្ហាញមុខក្រុមជនសង្ស័យទាំងអស់រួចមក អធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ នឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនិតិវិធីច្បាប់៕
បង្ហាញមុខក្រុមចោរនិងគ្រឿងញៀន

បង្ហាញមុខក្រុមចោរនិងគ្រឿងញៀនបង្ហាញមុខក្រុមចោរនិងគ្រឿងញៀនបង្ហាញមុខក្រុមចោរនិងគ្រឿងញៀនបង្ហាញមុខក្រុមចោរនិងគ្រឿងញៀនបង្ហាញមុខក្រុមចោរនិងគ្រឿងញៀនបង្ហាញមុខក្រុមចោរនិងគ្រឿងញៀនបង្ហាញមុខក្រុមចោរនិងគ្រឿងញៀនបង្ហាញមុខក្រុមចោរនិងគ្រឿងញៀនបង្ហាញមុខក្រុមចោរនិងគ្រឿងញៀនបង្ហាញមុខក្រុមចោរនិងគ្រឿងញៀន

https://youtu.be/mnh9jQ2H-TY

មតិយោបល់