កណ្ដាលៈ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា នៅមុននេះបន្តិចវេលាម៉ោង១១ព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៦ មានយុវជនម្នាក់ប្រដាប់ដោយកាំបិតផ្គាក់ ចូលទៅកាប់ប្រហារយុវជនម្នាក់ ដល់ក្នុងផ្ទះ បណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាម។ ក្រោយពីធ្វើសកម្មភាព ជនល្មើសបានរត់គេចខ្លួនបាត់ស្រមោលតែម្ដង។
សេចក្តីរាយការណ៍បានបន្តថា ទីតាំងកើតហេតុខាងលើ គឺស្ថិតចំណុចភូមិប្រជុំអង្គ ឃុំជើងកើប ស្រុកកណ្ដាលស្តឹង ខេត្តកណ្ដាល។ បច្ចុប្បន្នសមត្ថកិច្ចកំពុងតាមប្រមាញ់ជនដៃដល់ យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕
ព័ត៌មាន លម្អិត Post News នឹងផ្សាយពេលក្រោយ
https://youtu.be/LpBnJgEhCt4
មតិយោបល់