ព័ត៌មានជាតិ

ថ្លោះកៃកាំភ្លើង ផ្ទុះចំកំភួនដៃឆ្វេង

រតនគិរីៈ ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗបន្ទាប់ពីធ្វើឲ្យអាវុធរាកៃផ្ទុះឡើងត្រូវចំដៃឆ្វេងបុរសម្នាក់ទៀតដោយអចេតនា កាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចផ្ទះឈ្មោះ វ៉ាត ស្ថិតក្នុងភូមិអូរកន្តិល សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យត្រូវបានឃាត់ខ្លួនមានឈ្មោះ ជា ប៊ុននី ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិឃុំកើតហេតុខាងលើ បានកាន់កាំភ្លើងច្នៃនៅនឹងដៃ(អាវុធច្នៃស្នប់ខ្យល់)ក៏ធ្វើឲ្យរាកៃផ្ទុះត្រូវចំបុរសម្នាក់(ជនរងគ្រោះ)មានឈ្មោះ សាន ហេង ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឃុំ-កើតហេតុខាងលើ បណ្តាលឲ្យរងរបួសចំកំភួនដៃខាងឆ្វេង។

បច្ចុប្បន្ន ជនសង្ស័យសមត្ថកិច្ចកំពុងបំពេញសំណុំបែបបទដើម្បីបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធីច្បាប់៕

ថ្លោះកៃកាំភ្លើងថ្លោះកៃកាំភ្លើង ផ្ទុះចំកំភួនដៃឆ្វេង រងបួសធ្ងន់ ថ្លោះកៃកាំភ្លើង ផ្ទុះចំកំភួនដៃឆ្វេង រងបួសធ្ងន់ ថ្លោះកៃកាំភ្លើង ផ្ទុះចំកំភួនដៃឆ្វេង រងបួសធ្ងន់

មតិយោបល់