ពោធិ៍សាត់: លោកស្រី វ៉ែន ចរិយ៉ា និងស្វាមីរួមទាំងក្រុមការងារកាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៦ បាននាំយកនូវគ្រឿងបរិភោគ សំភារប្រើប្រាស់ និងថវិកាទៅចែកជូនដល់ជនចាស់ជរា កុមារកំព្រា និងអ្នកមានផ្ទុកជំងឺអេសដ៍ចំនួន៥០គ្រួសារ នៅស្រុកក្រគរ ខេត្តពោធិ៍សាត់។
គ្រឿងបរិភោគ សំភារប្រើប្រាស់ និងថវិកាដែលត្រូវយកទៅចែកជូនដល់ប្រជាពលរដ្ឋជួបការរលំបាកខាងលើនោះ មានអង្ករ៥០បាវ មី៥០កេះ ទឹកសុត២៥យ៊ួរ ត្រីខ៥០យ៊ួរ ទឹកស៊ីអ៊ីវ ៥០យ៊ួរ និងថវិកាមួយចំនួនទៀត។
មន្ត្រីអាជ្ញាធរស្រុកក្រគរបានឲ្យដឹងថា ប្រជាពលរដ្ឋ ៥០គ្រួសារមានមកពី៣ឃុំ គឺ ឃុំអន្លង់ត្នោត ១៧គ្រួសារ កំពង់លួង ១៥គ្រួសារ ក្បាលត្រាច១៨គ្រួសារ។ ប្រជាពលរដ្ឋចំនួន ៥០គ្រួសារ ជាជនចាស់ជរាគ្មានទីពឹង និងអ្នកផ្ទុក មេរោគ៍អេដស៍ ពិការរភាព និងកុមារកំព្រា។
មន្រ្តីអាជ្ញាធរបានឲ្យដឹងថា ពិធីសំណេះសំណាល និងផ្តល់ជំនួយមនុស្សធម៌នេះមានការអញ្ជើញចូលរួមមាន លោកខូយ រីដា ប្រធានគណៈកម្មាធិការកាកបាទក្រហមកម្ពុជា និងជាអភិបាលរងខេត្តពោធិ៍សាត់ លោក សុទ្ធតារា ប្រធានក្រុមប្រឹក្សាស្រុកស្រគរ និងមន្រ្តីរាជការ ក្រុមការងារជាច្រើនទៀត។
លោកស្រី វ៉ែន ចរិយ៉ា បានថ្លែងឲ្យដឹងថា ដោយមើលឃើញពីទុក្ខលំបាករបស់ប្រជាពលរដ្ឋពិសេសឆ្លើយតប និងការអំពាវនាវរបស់សាខាកាកបាទក្រហមកម្ពុជា លោកស្រី និងស្វាមីបាននាំយកនូវគ្រឿងបរិភោគ សំភារប្រើប្រាស់ថវិការផ្ទាល់ខ្លួនចែកជូន។ ជំនួយទាំងនេះ បើទោះបីតិចតូចក្តី តែជាការចែករំលែកនូវទុក្ខលំបាក។
លោកស្រីថ្លែងឲ្យដឹងទៀតថា លោកស្រី និងស្វាមីតែងតែចែករំលែកនូវទុក្ខលំបាកគ្រប់ទិសទីតាមលទ្ធភាព៕
មតិយោបល់