ព័ត៌មានកីឡា

ការ​ប្រណាំង​រថយន្ដ French Grand Prix ​បាន​ត្រលប់​មក​វិញ​ហើយ ​ក្រោយ​អវត្តមាន​១០​ឆ្នាំ

ការប្រណាំងរថយន្ដ Formula1 ក្នុងពានរង្វាន់ French Grand Prix នឹងចាប់ផ្ដើមមានឡើងវិញហើយ ក្រោយពីខកខានការប្រកួតអស់រយៈពេល១០ឆ្នាំមកនេះ។

ការប្រកួតនឹងត្រូវធ្វើឡើងនៅភាគខាងត្បូងនៃប្រទេសបារាំង នៅឯ Circuit Paul Ricard នៅឆ្នាំ២០១៨ខាងមុខនេះ។ ដោយការប្រកាសពីការប្រកួតនេះធ្វើឡើងកាលពីថ្ងៃចន្ទម្សិលមិញនេះ ក្រោយពីមានការសហការគ្នាបានយ៉ាងល្អពីខាងដៃគូផ្សេងៗ។ នេះជាការធ្វើជាម្ចាស់ផ្ទះម្ដងទៀតរបស់បារាំង ក្រោយពីពួកគេខកខានអស់រយៈពេល១០ឆ្នាំមកហើយ ពោលតាំងពីឆ្នាំ២០០៨មក។

ការប្រកួតនេះ ត្រូវបានគេរំពឹងថានឹងអាចទទួលបានការគាំទ្រច្រើនពីសំណាក់ប្រជាជនបារាំង ត្បិតអីកីឡាករមួយនេះក៏ពេញនិយមខ្លាំងណាស់ដែរក្នុងស្រទាប់វណ្ណអ្នកមាន។ ស្របពេលអ្នកបើកបរជនជាតិបារាំង Romain Grosjean ក៏បានបង្ហាញសប្បាយចិត្តដែលប្រទេសខ្លួនធ្វើជាម្ចាស់ផ្ទះដែរ ហើយរំពឹងថានឹងមានអ្នកចូលរួមលើកទឹកចិត្តឱ្យបានច្រើន៕

 

 

មតិយោបល់