ព័ត៌មានជាតិ

ជិះម៉ូតូទាំងស្រវឹងស្រា ដួលប្រកាច់ខ្លួនឯង រងរបួស២នាក់

បន្ទាយមានជ័យ : យុវជនពីរនាក់ បានទទួលរងរបួសធ្ងន់-ស្រាល ក្រោយពីជិះម៉ូតូទាំងស្រវឹងក្នុងល្បឿនលឿន ត្រឡប់មកផ្ទះវិញ ដួលខ្លួនឯង ប្រកាច់ពេញថ្នល់ជាតិ កាលពីម៉ោង ១០យប់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចភូមិត្រាង ឃុំភ្នំដី ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះទាំងពីរនាក់ ឈ្មោះ វ៉ាយ រ៉ាពេជ្រ អាយុ១៩ឆ្នាំ រស់នៅភូមិត្រពាំងថ្ម ខាងជើងឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ និង ឈ្មោះ ណក់ ផល្លី អាយុ១៩ឆ្នាំ រស់នៅភូមិពង្រ ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ច បន្ដថា មុនពេលកើតហេតុ យុវជនទាំង២នាក់ បាននាំគ្នាផឹកស្រា តាំងពីព្រលប់ រហូតដល់កណ្តាលយប់ ស្រវឹងរៀងៗខ្លួន។ ក្រោយពីស្រវឹងហើយក៏បាននាំគ្នាជិះម៉ូតូ ម៉ាកហុងដាឌ្រីម សេរី2014 ពណ៌ខ្មៅ ស្លាកលេខ បន្ទាយមានជ័យ 1l-8768 ត្រឡប់មកផ្ទះវិញលុះជិះមកដល់ចំណុចកើតហេតុ ស្រាប់តែជិះម៉ូតូ រេពេញថ្នល់ជាតិ បណ្តាលឲ្យដួលម៉ូតូ ធ្វើឲ្យអ្នកបើករបួសស្រាល និងអ្នករួមដំណើរម្នាក់ទៀតរបួសធ្ងន់។ អ្នករបួសធ្ងន់ ត្រូវបានគេបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យស្រុកភ្នំស្រុក៕

image image_1 image_2

មតិយោបល់