ព្រៃវែង : បុរសវយ័ចំណាស់ម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង ខណៈជិៈម៉ូតូបត់ឆ្វេងត្រូវរថយន្តហាយប្រិចបុកយ៉ាងពេញទំហឹង។
ហេតុការណ៍នេះកើតឡើងកាលពីម៉ោង១០ព្រឹក ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦ នៅលើដង ផ្លូវជាតិលេខ8 ត្រង់ចំណុច ផ្លូវចូលរោងចក្រ ចិន ស្ថិតក្នុងភូមិ ពានភ្លើង ឃុំ ស្មោងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង។
ប្រភពពីសម្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើគឺ រវាងម៉ូតូ ម៉ាកc125 ពណ៌ខ្មៅ និង រថយន្តម៉ាកតូយូតាហាយ ប៊្រីត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AC-1238 បើកបរដោយឈ្មោះ កៃ រិទ្ធិ អាយុ៣២ឆ្នាំ នៅភូមិពោធិ៍ស្រុក ឃុំកោងកាង ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ បើកបរស្របទិសគ្មា ពីកើតទៅលិច មកដល់ចំណុចកើតហេតុស្រាប់តែ ម៉ូតូ បានបត់ ឆ្វេង ក៏ត្រូវរថយន្ត បុកពីចំហៀង បណ្តាលឲ្យអ្នកបើកបរ ម៉ូតូ ឈ្មោះរៀល លន់ អាយុ៧២ឆ្នាំ នៅភូមិព្រៃស្ទរ ឃុំស្មោងជើង ស្រុកកំចាយមារ ស្លាប់ភ្លាម នៅនឹងកន្លែងកើតហេតុ។
បច្ចុប្បន្នរថយន្ត និងអ្នកបើកបរ ត្រូវបានឃាត់ខ្លួន ដើម្បីចាត់ការតាមនិតិវិធី ចំណែកសាកសពត្រូវបានប្រគល់ ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្ប តាមប្រពៃណី៕


មតិយោបល់