ព័ត៌មានជាតិ

First News: អគ្គិភ័យកំពុងឆាបឆេះឃ្លាំងឈើមួយកន្លែង នៅមុខប៉ុស្តិ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍

ភ្នំពេញៈ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ខណៈនេះអគ្គិភ័យកំពុងឆាបឆេះឃ្លាំងស្តុកមួយកន្លែង នៅខាងមុខប៉ុស្តិ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍ ស្ថិតក្នុងភូមិទ្រុងមាន់ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ខណៈនេះ រថយន្តពន្លត់អគ្គិភ័យកំពុងចេញជួយអន្តរាគមន៍ ដើម្បីបាញ់ពន្លត់អគ្គិភ័យនេះ។ ក្រោយពីរថយន្តពន្លត់អគ្គិភ័យចេញអន្តរាគមន៍ បច្ចុប្បន្នអគ្គិភ័យនេះ បានរលត់ជាស្ថាពរហើយ។ បើ​តាមការបញ្ជាក់ពីម្ចាស់ឃ្លាំងបានឲ្យដឹងថា អគ្គិភ័យនេះ បណ្ដាលមកពីទុស្សេខ្សែភ្លើង៕

ព័ត៌មានលម្អិត Post News នឹងផ្សាយពេលក្រោយ

https://youtu.be/E2L4jelEaN0

photo_2016-12-06_15-20-48photo_2016-12-06_15-20-38-2photo_2016-12-06_15-20-38photo_2016-12-06_15-20-39photo_2016-12-06_15-20-41photo_2016-12-06_15-20-43photo_2016-12-06_15-20-44photo_2016-12-06_14-56-55photo_2016-12-06_14-56-52photo_2016-12-06_14-56-53photo_2016-12-06_14-56-54-2photo_2016-12-06_14-56-54

មតិយោបល់