ព័ត៌មានជាតិ

រន្ធត់ណាស់! បុរសចំណាស់ម្នាក់ ត្រូវរថយន្តកិនខ្ទេចក្បាលស្លាប់មួយរំពេច

កណ្តាល: ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងរវាងរថយន្តនិងម៉ូតូ បណ្ដាលឲ្យបុរសម្នាក់ស្លាប់នៅនឹងកន្លែង។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង១២ និង៤៥នាទីរសៀល ថ្ងៃទ៣ ខែសីហា ឆ្នាំ២០១៧ នៅចំណុចផ្លូវជាតិលេខ២១ ភូមិព្រែកតាវ៉ា ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមានរថយន្តម៉ាក KIA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3C-4410 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ(រត់គេចខ្លួន) ធ្វើដំណើរពីត្បូងទៅជើង លុះ មកដល់ចំណុចកើតហេតុ បានបើកវ៉ាម៉ូតូ១គ្រឿងទៀត ម៉ាកហុងដា សេ៩០ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ កណ្ដាល1A-2773 ជិះដោយឈ្មោះ ម៉ឹង ហុងលី ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរ កសិករ ស្នាក់នៅភូមិព្រែកអ៊ុង ប៉ាង ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល បណ្ដាលឲ្យកៀម៉ូតូដែលកំពុងធ្វើដំណើរស្របទិសគ្នា នៅពីមុខរថយន្តពីត្បូងទៅជើងធ្វើឲ្យដួលខ្ទាតចូលក្រោមរថយន្ត ហើយត្រូវរថយន្តកិនបែកក្បាលស្លាប់ភ្លាមនៅកន្លែងកើតហេតុតែម្ដង។

ចំពោះសាកសពត្រូវបានសមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារ បានដឹកយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែករថយន្តនិងម៉ូតូ បានយកមករក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងទៅតាម
នីតិវិធីនៃច្បាប់៕

មតិយោបល់