ព័ត៌មានជាតិ

ស្លាប់២នាក់ របួសធ្ងន់-ស្រាល៣នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ម៉ូតូ២គ្រឿងបុកគ្នានៅ ស្រុកត្រាំកក់ ខេត្តតាកែវ

តាកែវ : ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់ មួយបានកើតឡើង រវាងម៉ូតូ២គ្រឿង បុកគ្នាពេញទំហឹង បណ្តាលឲ្យអ្នកបើកបរ និងអ្នករួមដំណើរ២នាក់ស្លាប់ របួសធ្ងន់-ស្រាល៣នាក់។

ហេតុការណ៍នេះ កើតឡើងកាលពីម៉ោងជាង៩យប់ ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦ ត្រង់ចំណុចផ្លូវជាតិលេខ០៣ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៧៥-៧៦ ស្ថិតក្នុងភូមិត្រពាំងខ្លូត ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។

នគរបាលចរាចរណ៍ បានឲ្យដឹងថា មុនពេលកើតហេតុ មានម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរី២០១១ ពាក់ស្លាក់លេខតាកែវ 1E-9403 បើកបរដោយឈ្មោះ វ៉ា សីហា អាយុ២១ឆ្នាំ រស់នៅភូមិត្រពាំងត្រគៀត ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ បានស្លាប់នៅកន្លែង កើតហេតុ និងមានអ្នករួមដំណើរពីក្រោយចំនួន២នាក់ទៀត ១ ឈ្មោះ ម៉ុន សុភាក់ ភេទប្រុស អាយុ ១៩ឆ្នាំ រងរបួសធ្ងន់ ២ឈ្មោះ នៅ មឿក ភេទប្រុស អាយុ ១៦ឆ្នាំ រងរបួសស្រាល អ្នកទាំងពីររស់នៅភូមិរំពាក់ពេន ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ ខេត្តតាកែ បើកបរម៉ូតូមកពីទិសខាងជើង។

លុះមកដល់ចំណុចកើតហេតុបានបុកគ្នាជាមួយម៉ូតូម៉ាកអ៊ែរប្លែក ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ តឹង សុភា ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិបាខុង ខាងលិច ឃុំតាភេម ស្រុកត្រាំកក់ ស្លាប់នៅកន្លែងកើតហេតុ និងមានអ្នករួមដំណើរពីក្រោយម្នាក់ឈ្មោះ ឆន ចរិយា ភេទស្រី អាយុ២១ឆ្នាំ របួសស្រាល រស់នៅភូមិចំការដៀប ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ដែលបើកបរមកពីទិសខាងត្បូង។

ក្រោយពេលកើតហេតុ កម្លាំងជំនាញចរាចរណ៍ បានចុះធ្វើការវាស់វែង និងបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ ព្រមទាំងធ្វើកំណត់ហេតុដកហូតវត្ថុ តាងទាំងពីរគ្រឿងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ដើម្បីបំពេញបែបបទតាមនីតិវិធី ។ ចំណែកសាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

FB_IMG_1462262625104 FB_IMG_1462262628430 FB_IMG_1462262635323

មតិយោបល់