ព័ត៌មានជាតិ

សម្តេចតេជោហ៊ុន សែនព្រមានអភិបាលខេត្តណាដែលមានមុខនៅទីក្រុង ភ្នំពេញគណៈប្រជាពលរដ្ឋនៅមូលដ្ឋានមានបញ្ហាខ្វះទឹកត្រូវប្រឈរមុខជាមួយសម្តេច

ភ្នំពេញៈ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា បាន​ព្រមាន​ទៅដល់​អភិបាល​ខេត្ត​ណា​ដែល​មាន​មុខ​ឡើង​ប្រជុំ​នៅភ្នំពេញ​ក្នុងគ្រា​ដែល​ប្រជាពលរដ្ឋ​ជួប​បញ្ហា​ខ្វះទឹក​នោះ​ អស់លោកនឹងត្រូវ​ប្រឈរមុខ​ជាមួយ​សម្តេច​។

សម្តេច​បាន​មានប្រសាសន៍​បែបនេះ នៅក្នុងពិធី​ផ្សព្វផ្សាយ​សេចក្តី​ព្រៀង​គោលនយោបាយ​ជាតិ ប្រជាជន​ឆ្នាំ២០១៦ ដល់២០៣០​ នៅ​វិមាន​សន្តិភាព​ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៦​​ ។

នៅក្នុង​ពិធីផ្សព្វផ្សាយគោល​នយោបាយ​ជាតិ ប្រជាជន​ សម្តេចតេជោ បាន​ដាក់ចេញ​នូវ​ផែន​ការ​ដល់​គ្រប់ខេត្តក្រុង​ត្រូវ​ធ្វើបច្ចុប្បន្នភាព​បញ្ហា​ទឹក​ រាល់​ថ្ងៃ​ជូន​ដល់ប្រជាពលរដ្ឋ​រហូតដល់​មាន​បទបញ្ជាជាថ្មី​។

សម្តេចបានបញ្ជាក់ថា បញ្ហា​អាកាសធាតុ​នៅតែក្តៅខ្លាំងនិងមាន​ភ្លៀង​ធ្លាក់​នៅតំបន់​មួយ​ចំនួនក៏ពិត​មែន ​ប៉ុន្តែ​វាគ្រាន់តែ​ធ្វើ​ឲ្យ​មានសំណើម​ដី​ និង​ទឹក​ដក់តិចតួច​បន្តិច​ប៉ុណ្ណោះ​ ដូច្នេះ​ យើង​ត្រូវ​ដោះស្រាយ​ជូន​ដល់​ប្រជាពលរដ្ឋ​ឲ្យ​បាន​គ្រប់គ្រាន់​៕

sh4shs

មតិយោបល់