ភ្នំពេញៈ បុរសម្នាក់ដាច់ចិត្តទៅចងកសម្លាប់ខ្លួននៅដើមព្រីងកណ្តាលវាលស្រែ ខណៈដែលថ្ងៃការកូនស្រីបានឈានចូលមកដល់។ ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើពីម៉ោង៧ព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦ ត្រង់ចំណុចវាលស្រែ ក្នុងភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
បុរសដែលដាច់ចិត្តចងកសម្លាប់ខ្លួននេះឈ្មោះនន់ សុខជា អាយុ៥៣ឆ្នាំ មុខរបរកសិករ ស្នាក់នៅភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។
សមត្ថកិច្ចបានប្រាប់ថា មុនកើតហេតុមានប្រជាពលរដ្ឋបានដើរទៅមើលស្រែនៅក្បែកន្លែងខាងលើ ស្រាប់តែមើលទៅដើមព្រីងកណ្តាលដីវាលបានឃើញបុរសខាងលើងចងកនឹងមែកព្រីង ដោយយកក្រម៉ាមកចង ឃើញដូចនោះក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចទើបបង្ករភ្ញាក់ផ្អើតែម្តង។
តាមសំដីយុវជនឈ្មោះ បូរ រតនា អាយុ ២២ឆ្នាំ ត្រូវជាក្មួយអ្នកចងកបានប្រាប់សមត្ថកិច្ចថា ប៉ុន្មានថ្ងៃនេះអ៊ុំគាត់ចេះតែត្អូញត្អែរប្រាប់ម្តាយគាត់(ម្ដាយក្មួយ) ថា ជិតដល់ថ្ងៃការកូនស្រី ហើយនៅជាប់ខ្លួនមិនមានលុយកាកអ្វីទេ ពេលនោះម្តាយគាត់មបានប្រាប់ទៅវិញថា បងកុំឲ្យពិបាកចិត្តអីរឿងលុយកាក់មិនបាច់គិតទេ។
យុវជនខាងលើបានប្រាប់ទៀតថា កាលពីយប់មុនកើតហេតុ អ៊ុំក៏បានទៅអង្គុយលេងជាមួយម្តាយគាត់ម្ដងសារទៀត ហើយព្រឹកឡើង ត្រូវចូលរោងការ ម្នាក់ៗជាប់រវល់នៅផ្ទះស្រាប់តែទទួលដំណឹងថា អ៊ុំចងកសម្លាប់ខ្លួនបាត់ទៅហើយ។
ក្រោយកើតហេតុ សមត្ថកិច្ចចុះពិនិត្យ និងធ្វើកោសល្យវិច័យ ហើយបានប្រាប់ថា បុរសខាងលើបានចងកសម្លាប់ខ្លួនឯងពិតប្រាកដមែន។ ពិនិត្យចប់ សពត្រូវបានប្រគល់ជូនក្រុមក្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕



មតិយោបល់