ព័ត៌មានជាតិ

សាកសពដែលស្លាប់ដោយការលិចទូកនេសាទនៅកោះព្រីង រកឃើញម្នាក់ហើយ

ព្រះសីហនុៈ បន្ទាប់ពីមានការលិចទូកនេសាទកណ្តាលសមុទ្រ ខណៈដែលចេញទូកនេសាទ បណ្តាលឲ្យបុរស២នាក់ដែលជាកម្មករនិងម្ចាស់ទូក ស្លាប់និងបាត់ខ្លួន កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៦ កន្លងមកនេះ ពេលនេះត្រូវបានក្រុមគ្រួសារប្រទះឃើញសាកសពជនរងគ្រោះដែលជាម្ចាស់ទូកម្នាក់ហើយនៅ
វេលាម៉ោង៩និង២០នាទី យប់ថ្ងៃទី ៦ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចកោះព្រីង។

សមត្ថកិច្ចបានឲ្យដឹងថា ក្នុងហេតុការណ៍លិចទូកនេសាទកាលពីថ្ងៃ២ ខែធ្នូ ឆ្នាំ២០១៦កន្លងមកនេះ គឺបានបណ្តាលឲ្យបុរស២នាក់ បាត់ខ្លួននិងស្លាប់ទី១មានឈ្មោះ
ស៊ុ លុច ភេទប្រុស អាយុ៣៣ឆ្នាំ ជាម្ចាស់ទូកនេសាទ ត្រូវបានប្រជាពលរដ្ឋនិងក្រុមគ្រួសាររកឃើញសពអណ្តែតនៅកោះព្រីង ក៏នាំគ្នាលើកដាក់លើទូកនាំមកកាន់ទីគោកក្នុងក្រុងព្រះសីហនុវិញ។ ចំណែកម្នាក់ទៀតឈ្មោះ ណៅ ប៊ុនធឿង ហៅកប អាយុ២៣ឆ្នាំ មុខរបរជាកម្មករនេសាទ នៅរកមិនទាន់រកឃើញនៅឡើយនោះទេ ហើយក៏មិនដឹងថាស្លាប់ឬរស់នោះដែរ៕

មតិយោបល់