ព័ត៌មានជាតិ

រថយន្តបុកស្ត្រីវ័យ៧៩ឆ្នាំស្លាប់ខណៈកំពុងរត់ឆ្លងផ្លូវ

កំពង់ចាម: វេលាម៉ោង៣និង៣០នាទីថ្ងៃទី១៥ខែសហាឆ្នាំ២០១៩លើផ្លូវជាតិ៦មានករណីគ្រោះថ្នាក់ចរាចរកើតឡើងនៅ
ចំណុចភូមិជាលាឃុំជាលាស្រុកបាធាយខេត្តកំពង់ចាម រវាងរថយន្តនិងអ្នកថ្មើជើងដោយរថយន្ត១គ្រឿងម៉ាកឡង់គ្រី
ស័រពណ៌ស ផ្លាកលេខភ្នំពេញ2AT6575បើកបរដោយឈ្មោះជា ម៉េង ភេទប្រុសអាយុ៥០ឆ្នាំនៅផ្ទះលេខ68Aឃុំជ្រោយចង្វាខណ្ឌជ្រោយចង្វាភ្នំពេញ មានទិសដៅពីត្បូងទៅជើងដល់ចំណុចខាងលើបានបុកជាមួយអ្នកថ្មើជើងម្នាក់ឈ្មោះឡី យ៉ុត ស្រីអាយុ៧៩ឆ្នាំនៅភូមិជាលាឃុំជាលា ស្រុកបាធាយ កំពង់ចាម ដែលបានរត់ឆ្លងថ្នល់ពីលិចទៅកើតបានស្លាប់៕

មតិយោបល់