ព្រៃវែងៈ យោងតាមផេក នាយកដ្ឋានផ្សព្វផ្សាយអប់រំ បានឲ្យដឹងថា កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ៣ និង ៣០ នាទី មានករណីកុមារម្នាក់លង់ទឹកស្លាប់ ត្រង់ចំណុចស្រះទឹកខាងលិចវត្តក្បាលបឹង ស្ថិតភូមិក្បាលបឹង ឃុំអំពិលក្រៅ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង។
កុមាររងគ្រោះឈ្មោះ ថា ណាថាន់ ភេទប្រុស អាយុ ៥ ឆ្នាំ មានទីលំនៅភូមិ/ឃុំខាងលើ។
ដំណើររឿង៖ នៅវេលាកើតហេតុ កុមាររងគ្រោះបានទៅហែលទឹកលេងជាមួយក្មេងៗនៅក្នុងភូមិ នៅចំណុចខាងលើ បន្តិចក្រោយមកក៏មានក្មេងៗបានរង់ទៅប្រាប់ម្ដាយនៅឯផ្ទះថា កូនមីងលង់ទឹកហើយ បន្ទាប់មកទាំងម្ដាយនិងអ្នកស្រុកទៅជួយរាវឃើញកុមាររងគ្រោះលង់ទឹកស្លាប់បាត់ទៅហើយ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើកោសល្យវិច័យ ឃើញថាសពពិតជាស្លាប់ដោយលង់ទឹកប្រាកដមែន និងប្រគល់សពឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕



មតិយោបល់