ព័ត៌មានជាតិ

សមត្ថកិច្ចបង្ក្រាបល្បែងបៀ ឃាត់ខ្លួនបានមនុស្ស៨នាក់

កណ្តាលៈ សមត្ថកិច្ចនគរបាលស្រុកខ្សាច់កណ្តាល ចុះបង្ក្រាបល្បែងស៊ីសងបៀ ខុសច្បាប់មួយកន្លែង ឃាត់ខ្លួនបានមនុស្សចំនួន៨នាក់ យកមកធ្វើការសាកសួរ។ ការបង្ក្រាបនេះបានធ្វើឡើងកាលពីវេលាម៉ោង២និងសូន្យនាទី ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិសន្លុង ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថា មនុស្សទាំង៨នាក់ ដែលសមត្ថកិច្ចចាប់ខ្លួនបានខាងលើ ទី១ឈ្មោះ យាង គីមស្រឿង ភេទស្រី អាយុ៤២ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិឃុំ កើតហេតុ (អ្នកចាត់ចែង)។ ទី២ឈ្មោះ អ៊ុ សាន ភេទ ស្រីអាយុ៤០ឆ្នាំ មុខរបរលក់ប្រហិត នៅភូមិឃុំកើតហេតុ។ទី៣ឈ្មោះ កង រដ្ឋា ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរ កសិករ នៅភូមិឃុំកើតហេតុ ។ ទី៤ឈ្មោះ សុខ ខេង ភេទស្រី អាយុ៤០ឆ្នាំ មុខរបរ កសិករ នៅភូមិថ្មី ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ទី៥ឈ្មោះ ស្រួល ធឿន ភេទស្រី អាយុ៤៥ឆ្នាំ មុខរបរចិញ្ចឹមជ្រូក នៅភូមិថ្មី ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ទី៦ឈ្មោះ ខុន សុខលី ភេទស្រី អាយុ៤៥ឆ្នាំ មុខរបរកសិករ នៅភូមិឃុំកើតហេតុ ។ទី៧ឈ្មោះ នៅ សារ៉ន ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរ កសិករ នៅភូមិឃុំកើតហេតុ និងទី៨ឈ្មោះ ឈុំ ចាន់ធឿន ភេទស្រី អាយុ៥២ឆ្នាំជនជាតិខ្មែរ មុខរបរកសិករនៅភូមិឃុំកើតហេតុ។

ក្នុងនោះដែរ សមត្ថកិច្ចធ្វើការដកហូតបាន កម្រាលភួយ២,បៀនីឡុង ៩០សន្លឹក,ប្រាក់រៀល ៣២០,០០០រៀល ។

សមត្ថកិច្ចបានឲ្យដឹងថា មុននឹងឈានដល់ការចាប់ខ្លួនមនុស្សទាំង៨នាក់ខាងលើ កម្លាំងអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល ទទួលបានសេចក្តីរាយការណ៍ថាមាន ការលេងល្បែង ទើបដឹកនាំកម្លាំងចុះបង្ក្រាបល្បែង ស៊ីសង(បៀ) នៅចំណុចក្នុងផ្ទះយាង គីមស្រឿង តែម្តងដោយធ្វើការចាប់ខ្លួនបានមនុស្សចំនួន៨នាក់ រួមនិងវត្ថុតាងមួយចំនួន បញ្ជូនមកកាន់អធិការដ្នាននគរបាលស្រុក ដើម្បីបន្តធ្វើការសាកសួរកសាងសំណុំរឿងបន្តចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់