ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

Update៖ ធ្លាក់យន្តនៅប៉ាគីស្ថាន អ្នកដំណើរ ៤៧ នាក់ ត្រូវបានបញ្ជាក់ថា ស្លាប់ទាំងអស់

ប៉ាគីស្ថានៈ អ្នកនាំពាក្យក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិប៉ាគីស្ថាន បានបញ្ជាក់ថា អ្នកដំណើរជិះនៅលើយន្តហោះទាំង ៤៧ នាក់ បានស្លាប់ទាំងអស់។ នេះបើយោងតាមរយៈ សារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៦។

យន្តហោះនេះ បានបាត់ចេញពីប្រព័ន្ធរ៉ាដា នៅម៉ោងប្រមាណជា ៤ និង៣០នាទី (ម៉ោងក្នុងស្រុក) ហើយវាបានធ្លាក់នៅក្បែរទីក្រុង Havelian ស្ថិតតំបន់ភាគខាងជើងនៃប្រទេស អំទ្បុងពេលហោះចេញពីតំបន់ Chitral ទៅកាន់រដ្ឋធានី Islamabad កាលពីថ្ងៃពុធ ៕

មតិយោបល់