កណ្តាលៈ ករណីប្រទះឃើញ ក្បាលគ្រាប់មិនទាន់ផ្ទុះ ត្រង់ចំណុចស្ពានលេខ៧៧ ខាងជើងព្រែក ក្បែរការដ្ឋានជីកដី សម្រាប់សាងសង់ផ្លូវ ស្ថិតក្នុង ភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ នាវេលាម៉ោង០១:១០នាទី រសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៦ នេះ។
ប្រភពបានដឹងឲ្យថា ក្រោយពេលបានទទួលដំណឹងនេះ កម្លាំងប៉ុស្តិ៍សំពៅពូន ដឹកនាំដោយលោក គា ដាលីន បានសហការជាមួយកម្លាំង CMAC ចំនួន ៣នាក់ ចុះប្រតិបត្តិការ យកក្បាលគ្រាប់មិនទាន់ផ្ទុះ ប្រភេទគ្រាប់ផ្លោង ១០៥ រួចរាល់ ដោយសុវត្ថិភាព។
បច្ចុប្បន្នគ្រាប់ផ្លោងនេះ ត្រូវបានយកចេញ និងរក្សាទុកនៅ អង្គភាព CMAC រួចស្រេចហើយ៕
មតិយោបល់