ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ម៉ូតូកង់បីបើកកៀររថយន្តជ្រុលទៅបុករនាំងដែកចែកទ្រូងផ្លូវបាក់អស់៣ផ្ទាំង

ភ្នំពេញ: រថយន្ត Camry បាឡែន និងម៉ូតូកង់បី បានធ្វើដំណើរស្របទិសគ្នាពីជើងទៅត្បូង តាមបណ្តោយផ្លូវមហាវិថី ព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ ស្រាប់តែម៉ូតូកង់បីរ៉េចង្កូតទៅខាងឆ្វេងដៃកៀររថយន្ត និងបុករនាំងដែកចែកទ្រូងផ្លូវបាក់អស់៣ផ្ទាំងកាលពីម៉ោង១និង១០នាទី ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៦នេះ។

តាមសាក្សីបានឲ្យដឹងថា នៅពេលកើតហេតុគេឃើញរថយន្ត Camry ពណ៌កាំម៉ៃ ស្លាកលេខ2AD-8856 ពីជើងទៅត្បូង និងម៉ូតូកង់បីពណ៌ក្រហម ស្លាកលេខភ្នំពេញ1BX-2769 អែបខាងស្តាំដៃនៃរថយន្ត តាមបណ្តោយផ្លូវមហាវិថីព្រះមុមុនីវវង្ស ស្រាប់តែរ៉េចង្កូតមកឆ្វេងប៉ះរថយន្តផ្នែកខាងស្តាំ ក៏បន្តបុករនាំងដែកចែកទ្រូងផ្លូវបាក់អស់ចំនួន៣ផ្ទាំង តែមិនបណ្តាលឲ្យមនុស្សរងរបួសឡើយ។

ក្រោយកើតហេតុនរគបាលចរាចរក្រុងភ្នំពេញចុះមកវាស់វែង និងយករថយន្តព្រមទាំងម៉ូតូកង់បីទៅដោះស្រាយតាមនីតិវិធី៕

photo_2016-06-04_15-08-20

photo_2016-06-04_15-08-22

photo_2016-06-04_15-08-25

photo_2016-06-04_15-08-27

photo_2016-06-04_15-08-34

photo_2016-06-04_15-08-36

មតិយោបល់