ព័ត៌មានជាតិ

Update: ផ្ទះ៣ល្វែងនៅបុរីសន្តិភាព២ ត្រូវអគ្គិភ័យឆាបឆេះ

ភ្នំពេញៈ ផ្ទះ៣ល្វែងជាប់គ្នា ស្ថិតនៅក្នុងបុរីសន្តិភាព២ ភូមិតំណាក់ត្រយឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍​សែនជ័យ ត្រូវបានអគ្គិភ័យ​ឆាបឆេះកាលពីវេលាម៉ោង៦និង១៥នាទីយប់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ​២០១៦។

ករណីអគ្គិភ័យនេះ ត្រូវបានរថយន្តពន្លត់អគ្គិភ័យចំនួន៥គ្រឿង មកពីអង្គភាព៧១១ កងពលតូចលេខ៧០ ទៅអន្តរាគមន៍បាញ់ទឹកឲ្យលត់ទៅវិញភ្លាមៗផងដែរ។ ទំហំនៃការខូចខាតតិចតួច ដោយសារមាន​ការ​ចូលរួមពីប្រជា​ពលរដ្ឋក្បែរខាងជួយជញ្ជូនអ៊ីវ៉ាន់ចេញក្រៅ។

មន្រ្តីពន្លត់អគ្គិភ័យបានឲ្យដឹងថា ភ្លើងបាន​រលត់ទៅវិញនៅម៉ោង៦និង៤០នាទី ហើយអគ្គិភ័យនេះ ផ្តើមឡើង ដោយសារឆ្លងចរន្តអគ្គិសនី។

ដោយឡែកតាមប្រភពពីពលរដ្ឋក្បែរខាងបានដឹងថា ដើមចមនៃការឆេះនេះ គឺ ផ្តើមដោយបុរសម្នាក់ ឈ្មោះ ធី ជាមនុស្សញៀនថ្នាំ ដែលមាន​ផ្ទះនៅ​កណ្តាល បានដុតខោអាវ ក្នុងផ្ទះទើបរាលដាល ឆ្លងចរន្តអគ្គិសនីទុស្សេឆាបឆេះផ្ទះខាងៗ ចំនួន២ទៀត សរុប៣ផ្ទះត្រូវភ្លើងឆេះ។ ក្រោយកើតហេតុ ជនបង្កបានរត់គេចខ្លួនបាត់៕

មតិយោបល់