ព័ត៌មានជាតិ

ចោរហារយ ឃើញបរទេសចុះងូតទឹកឆ្លៀតឱកាសចូលលួចសំភារៈនិងកាបូបលុយ ដឹងអីប៉ះបរទេសអត់លុយ

ព្រះសីហនុ: កម្លាំងជំនាញការិយាល័យកណ្តាលនគរបាលព្រហ្មទណ្ឌបានចេញល្បាត ពួន ស្ទាក់ បង្ក្រាបបានជនសង្ស័យ១នាក់ ភ្លាមៗនៅកន្លែងកើតហេតុ ។

ហេតុការណ៍នេះ កើតឡើងវេលាម៉ោង៣រសៀល​ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅភូមិ៤ សង្កាត់ ៤ ក្រុង-ខេត្តព្រះសីហនុ ។

ដោយជនសង្ស័យបានធ្វើសកម្មភាព លួចយកលុយជនរងគ្រោះជាជនជាតិហ្វាំងឡង់ជាអ្នកទេសចរណ៍ ខណ:ពេលដែលជនរងគ្រោះ ចុះងូតទឹកសមុទ្រ នៅឆ្នេរអូរត្រេះ ដោយទុកខោព្យួរនៅលើដើមស្ងាវក្បែរមាត់សមុទ្រ ។

ប្រភព​បាន​ឲ្យ​ដឹងថា ជនសង្ស័យឈ្មោះ ហេង ងុក ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដមានទីលំនៅសង្កាត់០១ ក្រុង-ខេត្តព្រះសីហនុ (មុខសញ្ញាធ្លាប់ជាប់ពន្ធធានាគារ១ឆ្នាំពីបទលួចម៉ូតូ )។

ករណីខាងលើនេះ សម្ថកិច្ចដកហូតវត្ថុតាងរួមមាន លុយ ១០ដុល្លារ លុយខ្មែរ ១ម៉ឺន ៣ពាន់រៀល និង ម៉ូតូរបស់ជនសង្ស័យ C125 មួយគ្រឿង ពណ៌ខ្មៅ សេរីឆ្នាំ២០១៥ ដែលមានលេខតួ លេខម៉ាស៊ីន ៨០៤៣៥៨១ ស្លាកលេខ ក្រុងព្រះសីហនុ 1A-5563។

កម្លាំងជំនាញកំពុងបន្តនិតិវិធី បញ្ជូនខ្លួនជនសង្ស័យទៅតុលាការ ដើម្បីចាត់ការតាមច្បាប់៕

photo_2016-05-04_05-52-42

photo_2016-05-04_05-52-44

មតិយោបល់