អាហ្រ្វិកខាងត្បូងៈ បើតាមរដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនលោកស្រី Dipuo Peters បាននិយាយថា ក្នុងអំទ្បុងពេលបុណ្យទិវាឧសភានេះ ចំនួនមនុស្សស្លាប់ ២៣៧នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅតាមដងផ្លូវ ត្រូវបានកើនឡើងយ៉ាងខ្លាំង នៅទូទាំងប្រទេសអាហ្វ្រិកខាងត្បូង។ នេះបើយោងតាមរយៈ សារព័តមានចិនស៊ិនហួរ ចេញផ្សាយនៅព្រឹកថ្ងៃទី ៤ ខែឧសភា ឆ្នាំ២០១៦។
មនុស្សស្លាប់នៅក្នុងឆ្នាំនេះ បានកើនឡើងជាង ៤០ ភាគរយ បើធៀបនឹងឆ្នាំមុនៗ ក្នុងអំទ្បុងេពេលបុណ្យទិវាឧសភា នេះបើតាមការឲ្យដឹង បន្ថែមពីលោកស្រី Peters ។
ក្នុងនោះដែរ លោកស្រីរដ្ឋមន្រ្តី បានបញ្ជាក់ឲ្យដឹងថា ភាគច្រើននៃមនុស្សស្លាប់ គឺដោយសារបើកបរស្រវឹង ក្នុងល្បឿនលឿន និងការបើកបរធ្វេសប្រហែស។
គួរបញ្ញាក់ផងដែរ គ្រោះថ្នាក់នេះ នៅតែបន្តកើនឡើងខ្ពស់ បើទោះបីជាមានយុទ្ធនាការកាន់តែខ្លាំង ដើម្បីធានាសុវត្ថិភាពផ្លូវគោករបស់ប៉ូលិស ត្រូវបានអនុម័ត ដោយគោលនយោបាយរបស់រដ្ឋាលភិបាលក៏ដោយ ប៉ុន្តែនៅតែកើតមានបទរំលោភច្បាប់ចរាចរណ៍ដដែរ៕
មតិយោបល់