កណ្តាល: នៅរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦ កម្លាំងប្រឆាំងគ្រឿងញៀននៃស្នងការនគរបាលខេត្តកណ្តាល បានបញ្ជូនជនសង្សយ័០៥នាក់ពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀន មកតុលាការដើម្បីវិនិច្ឆយ័ទោសតាមផ្លួវច្បាប់។
បើតាមមន្ត្រីប្រឆាំងគ្រឿងញៀននៃស្នងការនគរបាលខេត្តកណ្តាល បានឲ្យដឹងថា ជនសង្សយ័ជាក្រុមជួញដូរគ្រឿងញៀនទាំង០៥នាក់ ទី១-ឈ្មោះ ថូ ភារម្យ (ហៅ ព្រំ) ភេទប្រុស អាយុ ២៩ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ ភូមិក្បាលកោះទៀវ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ មិនពិតប្រាកដ ទី២-ឈ្មោះ ឡេង ឡឹង ភេទប្រុស អាយុ ២៩ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិក្បាលកោះទៀវ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ កម្មករ ទី៣-ឈ្មោះ អ៊ុ សំណាង ភេទប្រុស អាយុ ២៦ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិក្បាលកោះទៀវ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ កម្មករ ទី៤-ឈ្មោះ លាភ សុផល ភេទប្រុស អាយុ ២០ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិកោះទៀវ(ក) ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ មិនពិតប្រាកដ និងទី៥-ឈ្មោះ ផាន ភ័ណ្ឌ ភេទប្រុស អាយុ ២១ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិព្រែកសែម ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរកម្មករ។
នៅរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦ ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល លោក គឹម ម៉េង បានសម្រេចចេញដីការឃុំខ្លួនបណ្តោះអាសន្ន ពីបទជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន តាមបញ្ញាត្តិមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។
សូមរំលឹកដែរថា: ក្នុងរយៈពេល១២ថ្ងៃ ប៉ុណ្ណោះ នគរបាលស្រុកកោះធំ ដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ ឈឿន ប៊ុនឆន អធិការស្រុកកោះធំ និងមានបទបញ្ជារដ៏ម៉ឺងម៉ាត់ ពីឯកឧត្តម ឧត្តមសេនីយ័ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល បានចុះប្រតិបត្តិការស្រាវជ្រាវ រហូតបានឃាត់ខ្លួនមុខសញ្ញាធ្លាប់ជាប់ពន្ធនាគារពីរ លើកមកហើយ និងបក្សពួកផ្សេងទៀត រួមនិងថ្នាំញៀនជាង១០០កញ្ចប់ មានកញ្ចប់តូច កញ្ចប់ធំ និងវត្ថុតាងមួយចំនួនទៀត។
ហេតុការណ៍ចុះប្រតិបត្តិការណ៍បង្ក្រាបនេះ បានធ្វើទ្បើងកាលពីវេលាម៉ោង១៤ និង៣០នាទី ថ្ងៃទី ០៨ ខែ ធ្នូ ឆ្នាំ ២០១៦ នៅចំណុចកើតហេតុ៖ ក្នុងបរិវេណវត្តពោធិ៍រាម្មា ភូមិប្រធាតុ ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល ។
តាមការសាកសួរបឋម ជនសង្ស័យ ឡេង ឡឹង សារភាពថា គ្រឿងញៀនទាំងអស់នេះ គឺខ្លួនជាអ្នកកាន់លក់ឲ្យ មេធំឈ្មោះ ថូ ភារម្យ (ហៅព្រំ) ភេទ ប្រុស មានទីលំនៅភូមិក្បាលកោះទៀវ ឃុំសំពៅពូន ស្រុកកោះធំ ខេត្កកណ្ដាល ។ បន្ទាប់ពីបានចម្លើយសារភាពនេះ សមត្ថកិច្ចនគរបាលស្រុកកោះធំ សហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលព្រែកស្ដី និងប៉ុស្ដិ៍រដ្ឋបាលសំពៅពូន បានបន្តស្រាវជ្រាវស្វែងរកឈ្មោះ ថូ ភារម្យ ហើយឃាត់ខ្លួនបាននៅវេលាម៉ោង ៤ និង២០ នាទី រួមនឹងកូនចៅគេម្នាក់ទៀតឈ្មោះ អ៊ុ សំណាង (ជាអ្នកកាន់ថ្នាំញៀនលក់ និងជាប្អូនថ្លៃ) ត្រង់ចំណុចផ្ទះរបស់ឈ្មោះ ថូ ភារម្យ ក្នុងភូមិក្បាលកោះទៀវ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល រួមជាមួយគ្រឿងញៀនចំនួន ៨៧ កញ្ចប់ (០៩ កញ្ចប់ធំ) និងសម្ភារៈវេចខ្ចប់គ្រឿងញៀន សម្រាប់លក់មួយចំនួនទៀត នៅក្នុងផ្ទះជនសង្ស័យតែម្តង ។ រួចបន្តទៅឃាត់ខ្លួនបានជនសង្ស័យ ០២ នាក់ទៀតដែលជាអ្នកទិញគ្រឿងញៀនជក់ និងលក់បន្តឲ្យឈ្មោះ ថូ ភារម្យ គឺឈ្មោះ លាភ សុផល និង ផាន ភ័ណ្ឌ ។
តាមចម្លើយសារភាពរបស់ជនសង្ស័យ ថូ ភារម្យៈ ថ្នាំញៀនចំនួនទាំង ១០៦ កញ្ចប់ខាងលើនេះ គឺពិតជារបស់រូបគេប្រាកដមែន ហើយឈ្មោះ អ៊ុ សំណាង និង ឡេង ឡឹង គឺជាអ្នកកាន់ថ្នាំញៀនលក់បន្តឲ្យខ្លួន ។ ចំពោះជនសង្ស័យ ថូ ភារម្យ (ហៅ ព្រំ) គឺជាមុខសញ្ញាទើបតែដោះលែងចេញពីពន្ធនាគារ កាលពីថ្ងៃ ២១ ខែ តុលា ឆ្នាំ ២០១៦ ដោយជាប់ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដោយធ្លាប់ជាប់ពន្ធនាគារពីរដងរួចមកហើយ គឺលើកទី១ ខែមិនា ឆ្នាំ ២០១២ ជាប់ពីបទ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន មានទោស ០២ ឆ្នាំ ជាប់បាន ០៨ ខែ និងភ្ជួរ ១៤ ខែ ។ លើកទី២ ខែ តុលា ២០១៣ ជាប់ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន មានទោស ០៣ ឆ្នាំ ដោយជាប់បាន ១ ឆ្នាំកន្លះ នៅពន្ធនាគារតាខ្មៅ រួចក៏ត្រូវផ្ទេរទៅត្រពាំងថ្លុង១ឆ្នាំកន្លះទៀត ព្រោះឆ្មាំគុករកឃើញលក់ថ្នាំញៀនក្នុងពន្ធនាគារតាខ្មៅ៕
https://youtu.be/SqQePGf4lhc
មតិយោបល់