ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យករណីលួចម៉ូតូតាំងពីខេត្តបន្ទាយមានជ័យមកចាប់បាន នៅខេត្តដំបង…

បាត់ដំបង:កាលថ្ងៃ អង្គារខែពិសាខឆ្នាំថោះបញ្ចស័កព.ស.​២៥៦៦ ត្រូវនឹងថ្ងៃទី​ ០២​ ខែឧសភាឆ្នាំ២០២៣​ វេលាម៉ោង ២១និង០០នាទី​ស្របតាមការដឹកនាំជាប់ជាប្រ​ចាំរបស់លោកឧត្តមសេនី យ៍ទោ សារ គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ លោ​កវរសេនីយ៍ទោ​ យុត​ តុងហូ​ អធិការនគរបាលស្រុកសង្កែ​ បានដឹក​នាំកម្លាំងក្នុងអង្គភាពធ្វេីសកម្ម​ភាព​ល្បាតក្នុងភូមិសាស្រ្តទទួល​ខុស​ត្រូវនិង​ត្រួ​ត​ពិនិត្យជាតិផ្ទុះ​ នៅចំណុចភូមិអូរមុនី១ ឃុំអន្ល​ង់វិល​ ស្រុកសង្កែ​ ខេត្តបាត់ដំបង​ ស្រាប់តែប្រទះឃេីញបុរសម្នាក់ជិះម៉ូតូ ម៉ាកហុងដា​ឌ្រីម​ ស៊េរីឆ្នាំ២​០១៥ ពណ៌ខៀវ​ ពុំមានស្លាកលេខ​ ហេីយពេលសមត្ថកិច្ចសុំពិនិត្យនិងសាកសួរបានដឹងថារូបគាត់ឈ្មោះ​ សុខ​ ឡាញ់​ ភេទប្រុស​ អា​យុ៤០ឆ្នាំ​ មានទីលំនៅភូមិជ្រៃកោង សង្កាត់ស្លាកែត​ ក្រុងបាត់ដំបង​ ខេត្តបាត់ដំបង​ ហេីយចំពោះម៉ូតូដែលគាត់ជិះនេះគឺរូបគាត់បានលួចយកពីក្រុងប៉ោយប៉ែត​ ខេត្តបន្ទាយមានជ័យ
កា​លពីថ្ងៃទី​០២​ខែ​ ឧស​ភា​ ឆ្នាំ២០២៣​ វេលាម៉ោង​១២​និង​០០នាទី​ហេីយជិះមកខេត្តបាត់ដំបង។នៅពេលនេះសមត្ថកិច្ចនគរបាលស្រុកសង្កែធ្វេីកំ​ណត់ហេតុសាកសួរ​និងផ្តល់ព័ត៌មានទៅអធិការដ្ឋានន​គរបាលក្រុងប៉ោយប៉ែត ដេីម្បីចាត់ចែងទទួលយកនិងក​សាងសំណុំរឿង​ តាមនីតិវិធីច្បាប់៕

មតិយោបល់