ភ្នំពេញៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅផ្ទះលេខ២១០E៤ ផ្លូវលេខ២១៧ ក្រុមទី២៤ ភូមិ៥ សង្កាត់អូរឬស្សី២ ខណ្ឌ៧មករា មានករណីគាស់ទម្លុះទំលាយចូលលួចទ្រព្យសម្បត្តិ កាលពីវេលាម៉ោង ១០និង០០នាទីយប់ថ្ងៃ១៩ ខែកុម្ភៈ ឆ្នាំ២០១៩ ។
តាមរបាយការណ៍បានឲ្យដឹងថា ម្ចាស់ផ្ទះកើតហេតុឈ្មោះ សេង ទ្រី ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរជាងមាស ទីលំនៅផ្ទះកើតហេតុខាងលើ សម្ភារបាត់បង់រួមមាន៖ កុំព្យូទ័រយួរដៃ៣គ្រឿង លុយដុល្លារអាមេរិក៤០$ លុយខ្មែរ៦ម៉ឺនរៀល មាសចំនួន៥តម្លឹង៨ជី។
តាមការបំភ្លឺពីឈ្មោះ សេង ទ្រី ភេទប្រុស ជាម្ចាស់ផ្ទះបានឲ្យដឹងថា សមាជិកក្នុងផ្ទះមានចំនួន០៥នាក់ ហើយនៅវេលាម៉ោង៨ និង០០នាទីយប់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ សមាជិកគ្រួសារទាំងអស់បាននាំគ្នាចេញពីផ្ទះទៅព្រលានយន្តហោះភ្នំពេញអន្តរជាតិ ដើម្បីជូនដំណើរបងប្អូនចេញទៅប្រទេសអាមេរិកវិញ ដោយបានចាក់សោទ្វារផ្ទះពីខាងក្រៅជាប់។
លុះរហូតដល់ម៉ោងកើតហេតុខាងលើ ពេលដែលនាំគ្នាត្រឡប់មកផ្ទះវិញឃើញទ្វារផ្ទះបើកចំហរ ក៏នាំគ្នាចូលទៅមើលក្នុងផ្ទះឃើញឥវ៉ាន់រើកកាយ និងទៅមើលថតតុធ្វើមាស តែមិនឃើញមាស ទើបដឹងថាចោរលួចក៏រាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យ ។
តាមការស្រាវជ្រាវរបស់សមត្ថកិច្ចបានឲ្យដឹងថា សមត្ថកិច្ចបានរកឃើញស្នាមក្រយ៉ៅម្រាមដៃ២ និងស្នាមក្រយ៉ៅបាតដៃ១៕
មតិយោបល់