កំពង់ធំៈ ពិធីប្រជុំផ្សព្វផ្សាយវិធានការ ការពាររួមគ្នាទប់ស្កាត់ជំងឺឆ្លងរាតល្បាត តាមបន្ទាត់ព្រំដែនកម្ពុជា ថៃ ឡាវ តាមខេត្តជាប់ព្រំដែន ត្រូវបានធ្វើឡើងដោយបណ្តាញការពារសុខភាព ដើម្បីកាត់បន្ថយបញ្ហាប្រឈមជំងឺឆ្លង ដោយការិយាល័យគ្រប់គ្រង់រោគទី១០ ខេត្តឧប៊ុនរាជធានី ដែលបានរៀបចំសិក្ខាសាលា ចំនួន២ថ្ងៃ ដោយមានការចូលរួមពីសំណាក់ អ្នកសារព័ត៌មានមានទូរទស្សន៍ កាសែត វិទ្យុ និងទស្សនាវដ្តី កម្ពុជា ថៃ ឡាវ នៅថ្ងៃទី ៧និង ៨ ខែធ្នូ ឆ្នាំ ២០១៦។
គោលបំណងនៃការរៀបចំសិក្ខាសាលា ស្តីពីវិធានការរួមគ្នាទប់ស្កាត់ ការពារជំងឺឆ្លង ដែលប្រឈមជាមួយ និងបងប្អូនប្រជាពលរដ្ឋ ប្រកបមុខរបរធ្វើកម្មករ ចូលព្រៃ ធ្វើចំការតាមបន្ទាត់ព្រំដែន ខេត្តជាប់ព្រំដែនប្រទេសទាំង៣ ដើម្បីជួយគ្នាការពារសុខភាព លុបបំបាត់ជំងឺគ្រុនចាញ់ ជំងឺគ្រុមឈាម ជំងឺអាសន្នរោគ និងជំងឺផ្ដាសសាយធំ ជំងឺឆ្កែឆ្កួត ដែលតម្រូវឲ្យមានការថែទាំងសុខភាព ជាកត្តាចាំបាច់ ទីមួយគេងចងមុង លុបបំបាត់ដង្កូវទឹក ថែរក្សាបរិស្ថានជុំវិញគេហដ្ឋាន ពិសារចំណីរអាហារមានអនាម័យ ។
លោកស្រី សិរិវ៉ាន់ ឈុមនុម ប្រធានការិយាល័យប្រតិបត្តិជំនាញជំងឺឆ្លង បានសុំឲ្យប្រទេសកម្ពុជា ដែលជា ប្រទេសដែលមានពលករ កម្មករ មកធ្វើការនៅប្រទេសថៃ តាមព្រំដែន និងប្រជាពលរដ្ឋរស់នៅតាមព្រំដែន មានការពិនិត្យសុខភាព និងរួមគ្នាទប់ស្កាត់ជំងឺឆ្លង ចំពោះពលករដែលបានមកធ្វើការនៅប្រទេសថៃស្រប ច្បាប់បើមានការសង្ស័យនូវបញ្ហាសុខភាពរបស់ខ្លួន ត្រូវមកពិនិត្យនៅការិយាល័យតាមព្រំដែន ដោយពុំមាន ការចំណាយនោះទេ បើករណីពិនិត្យឃើញថា មានជំងឺអ្វីមួយ មន្រ្តីសុខាភិបាល និងបញ្ជូនទៅសម្រាកព្យាបាល នៅមន្ទីរពេទ្យខេត្តជាប់ព្រំដែន សម្រាប់បងប្អូនកម្ពុជា ដែលមានជំងឺអាចចូលមកព្យាបាល២៤ម៉ោង តាមច្រកទ្វារថៃ កម្ពុជា ឡាវ ដោយការទំនាក់ទំនងមកសមត្ថកិច្ចព្រំដែន ភាគគីថៃនឹងយករថយន្តមកទទួលដោយឥតគិតថ្លៃ ។
លោក ឈនធិស ចាន់សិង នាយកសមាគមន៍ អ្នកសារព័ត៌មាន ខេត្តឧកប៊ុនរាជធានី បានមានប្រសាសន៍ថា អ្នកសារព័ត៌មាន គឺមានតួនាទីសំខាន់ខ្លាំងណាស់ ក្នុងការពាំនាំនូវសារៈប្រយោជន៍ អត្ថន័យខ្លឹមសារជូនដល់ ប្រជាពលរដ្ឋ បើសិនគ្មានអ្នកសារព័ត៌មានទេ ព័ត៌មានទាន់ហេតុការណ៍ ព័ត៌មានដែលផ្តល់ប្រយោជន៍ផ្សេងៗ ដល់ប្រជាពលរដ្ឋ ក៏ពុំបានទូលំទូលាយនោះទេ ដូច្នេះក្នុងអត្ថន័យសិក្ខាសាលានេះ គឺតម្រូវឲ្យអ្នកសារព័ត៌មាន នាំយកទៅធ្វើការផ្សព្វផ្សាយជូនដល់ប្រទេសរបស់ខ្លួន ដើម្បីត្រៀមទប់ស្កាត់ការពារជំងឺឆ្លងផ្សេងៗដែលអាច និងកើតបានយ៉ាងងាយ បើមានការធ្វេសប្រហែស ៕







មតិយោបល់