ភ្នំពេញៈ បើតាមសមត្ថកិច្ច បានឲ្យដឹងថា នៅថ្ងៃទី១១ ខែធ្នូនេះ វេលាម៉ោង ១២ និង១២ ថ្ងៃត្រង់ មានបុរសម្នាក់ បានចងកសម្លាប់ខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាង ស្ថិតនៅភូមិជ្រៃកោង សង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បុរសស្លាប់ខាងលើមានឈ្មោះអុឹម ជុំម៉ានិកា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិសង្កាត់កើតហេតុខាងលើ។
ប្រភពពីក្រុមគ្រួសារសព បានឲ្យដឹងថា បុរសខាងលើមានប្រវត្តិញៀនថ្នាំជាយូណាស់មកហើយ ហើយបើតាមរបាយការណ៍ពីប៉ូលិសប៉ុស្តិ៍ចោមចៅ បានឲ្យដឹងថា ជនរងគ្រោះខាងលើធ្លាប់ប្រើប្រាស់គ្រឿងញៀន ដោយឪពុកម្តាយរបស់គាត់ បានបញ្ជូនឲ្យទៅនៅវត្តមួយ នៅម្តុំភ្នំតាម៉ៅ ប្រហែល៨ឆ្នាំ លុះដល់ថ្ងៃកើតហេតុខាងលើ ជនរងគ្រោះ បានមកលេងផ្ទះនៅភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ខណៈពេលមកដល់ផ្ទះ ជនរងគ្រោះបានប្រើប្រាស់គ្រឿងញៀនហួសកម្រិត ដែលភាគច្រើនគេតែងនិយាយថា បែកថ្នាំ បានរើកកាយរបស់របរក្នុងផ្ទះ និងចូលទៅក្នុងបន្ទប់បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ រួចចាក់សោរបន្ទប់ ហើយយកខ្សែភ្លើងចងនិងដែកបង្អួច ដើម្បីចងកបណ្តាលឲ្យស្លាប់តែម្តង។
តាមការសន្និដ្ឋាន និងការបំភ្លឺរបស់សក្សី រួមទាំងកាពិនិត្យបញ្ជាក់ថា ជនរងគ្រោះពិតជាបានធ្វើអត្តឃាតចងក សម្លាប់ខ្លួនពិតប្រាកដមែន។ បច្ចុប្បន្នសព ត្រូវបានក្រុមគ្រួសារយក ទៅបូជាតាមប្រពៃណីក្នុងវត្តគោកបញ្ជាន់៕
មតិយោបល់