ព័ត៌មានជាតិ

កងរាជអាវុធហត្ថខេត្តកំពត បានបើកកិច្ចប្រជុំ ត្រួតពិនិត្យការអនុវត្តន៍តួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថ

កំពតៈ វេលាម៉ោង៨ និង៣០នាទី ព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពត បានបើកកិច្ចប្រជុំ ត្រួតពិនិត្យការ​អនុវត្តន៍តួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថ ប្រចាំសប្តាហ៍ ។

ពិធីនេះដែរ ធ្វើឡើងក្រោមអធិបតីភាព របស់លោកវរសេនីយ៍ឯក សួន សេដ្ឋារ៉ា មេបញ្ជាការរងនិងជានាយសេនាធិការ កងរាជអាវុធហត្ថខេត្តកំពត តំណាង លោក ឧត្ដម​សេនីយ៍ត្រី កែវ សុផល មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពត និងមានការចូលពីសំណាក់មេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធាន អនុប្រធានមន្ទីរ នាយ នាយរង ការិយាល័យ មេបញ្ជាការ មេបញ្ជាការរងក្រុង ស្រុក និងស្នាក់ការសន្តិសុខ សរុបចំនួន ៣៧នាក់ ៕

អាវុធហត្ថខេត្តកំពតអាវុធហត្ថខេត្តកំពតអាវុធហត្ថខេត្តកំពតអាវុធហត្ថខេត្តកំពត

មតិយោបល់