ព័ត៌មានជាតិ

នគរបាលប៉ុស្តិ៍ទន្លេបាសាក់ឃាត់ខ្លួនយុវជនម្នាក់ ពីបទប្រើប្រាស់គ្រឿងញញៀន

ភ្នំពេញៈ កម្លាំងនគបាលប៉ុស្តិ៍ទន្លេបាសាក់ បានឃាត់ខ្លួនយុវជនម្នាក់ ក្នុងចំណោមបក្ខពួកគ្នា ៣ នាក់ ខណៈពេលដែលពួកគេកំពុងតែនាំគ្នាទៅពួនសង្ងំជក់គ្រឿងញៀន នៅក្នុងបន្ទប់ទឹកនៅកោះពេជ្រ។
ការឃាត់ខ្លួននេះដែរ បានធ្វើឡើងកាលពីវេលាម៉ោង ២ និង ៣០នាទីរសៀល ថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០១៦ នៅក្នុងបន្ទប់ទឹកខាងក្រោយអគារ K នៅទីក្រុងកោះពេជ្រ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកម្លាំងនគរបាលប៉ុស្តិ៍ទន្លេបាសាក់ បានប្រាប់ឱ្យដឹងថា យុវជនញៀនថ្នាំខាងលើមានឈ្មោះ វឿន វុធធឿន ហៅ ចាវ អាយុ ១៧ឆ្នាំ មុខរបររត់តុការ មានទីលំនៅភូមិសាក់ពីរ ឃុំសំរោងធំ ស្រុកគៀនស្វាយ ខេត្តកណ្តាល។ មុនពេលកើតហេតុ យុវជនខាងលើរួមទាំងអ្នកធ្វើការជាមួយគ្នាចំនួនពីរនាក់ទៀត បាននាំគ្នាយកថ្នាំញៀន ទៅសង្ងំជក់នៅក្នុងបន្ទប់ទឹក ខាងក្រោយអគារ K នៅកោះពេជ្រ ពេលនោះកម្លាំងល្បាត ក៏បានទៅដល់និងធ្វើការឃាត់ខ្លួន បានម្នាក់ ចំណែកឯបក្ខពួកពីរនាក់ទៀត បាននាំគ្នារត់គេចខ្លួនបាត់អស់។

ក្រោយពេលដែលឃាត់ខ្លួនបាន ជនខាងលើ រួមទាំងឧបករណ៍ប្រើប្រាស់មួយចំនួន ត្រូវបានយកទៅកាន់នគរបាលប៉ុស្តិ៍ទន្លេបាសាក់ ដើម្បីសាកសួរ និងធ្វើកំណត់ហេតុ បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលលខណ្ឌចំការមន ដើម្បីចាត់ការទៅតាមផ្លូវច្បា់ជាបន្តទៅទៀត៕

មតិយោបល់