ត្បូងឃ្មុំៈ ជនសង្ស័យប្រុសស្រីចំនួន៤នាក់ ត្រូវបានកម្លាំងនគរបាលស្រុកក្រូចឆ្មារ ធ្វើការបង្ក្រាបនិងចាប់ខ្លួនបាន ខណៈដែលជនសង្ស័យទាំងនេះកំពុងធ្វើសកម្មភាពនាំគ្នាលេងល្បែងស៊ីសង(លក់ឆ្នោត)ខុសច្បាប់។ ការបង្ក្រាបនេះបានធ្វើឡើងកាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិ៥ ឃុំព្រែកអាជី ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
ជនសង្ស័យទាំង៤នាក់ ទី១ឈ្មោះ ស្រី មុំ ភេទស្រី អាយុ៣២ឆ្នាំ។ទី២ឈ្មោះ ស៊ុន ទិន ភេទប្រុស អាយុ៥២ឆ្នាំ។ ទី៣ឈ្មោះ ចាន់ សុខឡេង ភេទស្រី អាយុ៤៥ឆ្នាំ និងទី៤ឈ្មោះ សន សុខឡេង ភេទស្រី អាយុ៤៦ឆ្នាំ ។ អ្នកទាំង៤នាក់ស្នាក់នៅក្នុងភូមិកើតហេតុខាងលើ ។
បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកក្រូចឆ្មារ ធ្វើការសាកសួរនិងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខេត្តត្បូងឃ្មុំចាត់ការតាមផ្លូវច្បាប់៕


មតិយោបល់