ស្ទឹងត្រែងៈ មានករណីឃាតកម្ម(សម្លាប់កូនក្មេងប្រុស) កាលពីថ្ងៃ ០៨ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង៥ទៀបភ្លឺ នៅភូមិបាចុង សង្កាត់ព្រះបាទ ក្រុង ខេត្តស្ទឹងត្រែង។
ក្រុមគ្រួសាររបស់ឈ្មោះ ដាង ហៅ ភេទប្រុស អាយុ៤១ឆ្នាំ (ឪពុកសាកសព) បានបាត់ក្មេងឈ្មោះ ផេង រដ្ឋា ភេទប្រុស អាយុ១១ឆ្នាំ។ លុះដល់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង៨យប់ ក្រុមបុរសឆ្លុះកង្កែបប្រទះឃើញសាកសពក្មេងប្រុសខាងលើស្លាប់(ដោយច្រករុំស្បៃរែងខ្សាច់) ស្លាប់រយៈពេល៥ថ្ងៃមកហើយ។ បន្ទាប់មកកម្លាំងប្រជាការពារភូមិ កម្លាំងប៉ុស្តិ៍ កម្លាំងជំនាញព្រហ្មទណ្ឌ ការិយាល័យបច្ចេកទេសវិទ្យាសាស្រ្តខេត្ត និងគ្រូពេទ្យខេត្ត បានធ្វើកោសល្យវិច័យ តាមការយើងសន្ឋិដ្ឋានជំហានដំបូង ករណីខាងលើជាករណីឃាតកម្ម។
បច្ចុប្បន្នបានប្រគល់សាកសពសពបានយកទៅធ្វើបុណ្យតាមប្រពៃណី ហើយបានជូនដំណឹងទៅលោកព្រះរាជអាជ្ញា អមសាលាដំបូងខេត្តស្ទឹងត្រែង។
ករណីខាងលើនេះយើងកំពុងធ្វើការស្រាវជ្រាវ កំណត់មុខសញ្ញា
និងស្វែងរកចាប់ខ្លួនជនសង្ស័យ៕
មតិយោបល់