ព័ត៌មានជាតិ

ភ្លេចពន្លត់ភ្លើងបាយ ឆេះខ្ទេច!..

ពោធិ៍សាត់ៈ អគ្គិភ័យមួយផ្តើមពីការធ្វេសប្រហែសមិនបានពន្លត់ភ្លើងបាយនៅចង្ក្រាន្ត បណ្តាលឲ្យឆាបឆេះខ្ទមស្នាក់នៅយ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ២និង៤៥នាទី ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិទទឹង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ម្ចាស់ខ្ទមកើតហេតុខាងលើមានឈ្មោះ ជា ហួន ភេទស្រី អាយុ៥៥ឆ្នាំ មានកូនចំនួន២នាក់ និងចៅ ៣នាក់ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ម្ចាស់ខ្ទមខាងលើ បានបង្កាត់ភ្លើងដាំបាយនៅចង្ក្រាន្ត ខណៈនោះទំនងជាមិនបានពន្លត់ភ្លើងបាយ ទើបបណ្តាលឲ្យឆាបឆេះរាលដាលដល់ខ្ទមទាំងមូល យ៉ាងសន្ធោសន្ធៅបង្កឲ្យមានការភ្ញាក់ផ្អើល ត្រឹមតែ១០នាទីសោះ ខ្ទមខាងលើត្រូវបានអគ្គិភ័យលេបត្របាក់អស់ទាំងស្រុង ទោះបីជាមានការអន្តរាគមន៍ពីសមត្ថកិច្ចនិងកងកម្លាំងពន្លត់អគ្គិភ័យក៏មិនទាន់ផង។

សមត្ថកិច្ចបានឲ្យដឹងថា ខ្ទមស្នាក់នៅដែលត្រូវឆាបឆេះខាងលើនេះមានទំហំ៦គុណ ៤ ម៉ែត្រ សសរប្រឡៅមូល ដំបូលប្រក់ស្លឹក ជញ្ជាំងស្លឹក រនាបក្រាលឬស្សីត្រូវបានអគ្គិភ័យលេបត្របាក់អស់ទាំងស្រុង ប៉ុន្តែមិនបណ្តាលឲ្យមាននរណាម្នាក់មានរបួសអ្វីនោះឡើយគ្រាន់តែរងការខូចខាត នូវសៀវភៅស្នាក់នៅ ក២ សំបុត្របញ្ជាក់កំ
ណើត៦សន្លឹក អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ៣ សន្លឹកនិង ចាន ឆ្នាំង មុង ភួយតែប៉ុណ្ណោះ៕

មតិយោបល់