ព័ត៌មានជាតិ

សមត្ថកិច្ច ក្របួចចោរលួចគាស់ផ្ទះបាន២នាក់

ភ្នំពេញៈ កម្លាំងអន្តរាគមន៍ពិសេសនៃស្នងការនគរបាលរាជធានីភ្នំពេញ ក្របួចបានចោរលួចគាស់ផ្ទះចំនួន២នាក់ កាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវ២០០៤ ដែលស្ថិតនៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនសង្ស័យទាំង២នាក់បានធ្វើសកម្មភាពចូលលួចគាស់ផ្ទះ ដោយលួចយកបានសម្ភារៈមួយចំនួនផងដែរ។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ ត្រូវសមត្ថកិច្ចយកទៅប៉ុស្តិ៍ទឹកថ្លាដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាកាត់ទោសតាមផ្លូវច្បាប់៕

មតិយោបល់