កាលពីថ្ងៃម្សិញមិញ អ្នកលេងបណ្ដាញសង្គម ធ្វីតទ័រ ដែលមានគណនីយឈ្មោះថា @pmxpvrtmx បានបង្ហោះរូបភាពដុំពន្លឺចម្លែក ដែលមានពណ៌ខ្មៅងងឹត ហ៊ុំព័ទ្ធដោយពពក រីឯថ្ងៃក៏កាន់តែក្ដៅខ្លាំងឡើងៗ ខុសពីធម្មតា ព្រោះថានេះជារដូវកាលហិមៈ(រដូវកាលធ្លាក់ព្រិល) អាកាសធាតុត្រជាក់ខ្លាំង ដែលបាតុភុតនេះកើតមានឡើងនៅក្នុងប្រទេស ជប៉ុន បណ្ដាលឲ្យប្រជាជនជប៉ុនគ្រប់រូបមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។
ស្របពេលគ្នានេះដែរ អ្នកដែលបានឃើញបាតុភូតចម្លែកនេះផ្ទាល់បាននិយាយថា ” នាងខ្ញុំបានសម្លឹងមើលទៅផ្ទៃមេឃ ស្រាប់តែឃើញដុំមូល រាងដូចព្រះអាទិត្យបានកៀកនឹងផែនដី តែមានដុំពពកព័ទ្ធជុំជិត ទើបខ្ញុំប្រញាប់ថតរូបទុក ក្រោយមកឃើញមានអ្នកជិតខាងផ្អើលឈូឆរ ” ។
សូមបញ្ជាក់បន្ថែមផងដែរថា នារីដែលបានថតរូបនេះគឺនៅក្នុងទីក្រុង ហ្វូជិសាវាក់ ខេត្ត ខាណាងាវាក់ ប្រទេសជប៉ុន ៕
មតិយោបល់