ហាងទូរស័ព្ទ Apple Media ដែលធ្លាប់មានកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងការបញ្ចូលកម្មវិធី សសេរកម្មវិធី ជួសជុលទូរស័ព្ទគ្រប់ប្រភេទ ជាពិសេសលក់ផលិតផល Apple ដូចជា iPhone, iPad, iPod, Mac ឥឡូវមានលក់ទូរស័ព្ទគ្រប់ម៉ូដែលហើយ ក្នុងឱកាសពង្រីកហាងថ្មីធំជាងមុន ដែលមានទីតាំងនៅលើមហាវិថីព្រះមុនីវង្ស ទល់មកក្រុមហ៊ុន Honda ចាប់ពីថ្ងៃទី០១ មិថុនា រហូតដល់ថ្ងៃទី ១០ មិថុនា នឹងលក់ទូរស័ព្ទគ្រប់ម៉ូដែលទាំងអស់ក្នុងតម្លៃពិសេសបំផុត ។ ហើយអី្វដែលកាន់តែពិសេសជាងនេះទៅទៀត ហាង Apple Media មានបញ្ចេញនូវកម្មវិធីថ្មីមួយទៀត គឺកម្មវិធីទិន្នន័យលិខិតបទដ្ឋានគតិយុត្តចេញផ្សព្វផ្សាយ ដែលការចេញផ្សាយកំណែទី១នេះ មានចំនួន ១០៨៤៣ ឯកសារ ក្នុងនោះមានដូចជា ច្បាប់ ព្រះរាជក្រឹត្យ អនុក្រឹត្យ ប្រកាស។ លោក ភូ ភក្តី ប្រធានសមាគមច្បាប់ខ្មែរបានបញ្ជាក់ប្រាប់ថា កម្មវិធីទិន្នន័យលិខិតបទដ្ឋានគតិយុត្តនេះ ត្រូវបានរៀបចំឡើងដោយមានការជួយជ្រោមជ្រែងទាំងផ្នែកថវិកា និងស្មារតី ពីសំណាក់សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត លោកពុទ្ធ សូរិទ្ធី លោកមេធាវី ប៊ុន ហុន លោកមេធាវី នួន បូរ៉ានិងណែនាំដោយ ឯកឧត្តម អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ ឯកឧត្តម កើត រិទ្ធ អនុរដ្ឋលេខាធិការ នៃក្រសួងយុត្តិធម៌ លោក តាន់ សេណារ៉ុង ព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ លោកស្រីសាស្រ្តាចារ្យ ប៊ួយ ធីតា លោកសាស្ត្រាចារ្យ ឌឿក ពិដោរ លោកមេធាវី ជាវ តុលា លោកមេធាវី សួង សុភា លោកមេធាវី ម៉ក់ ប៉ុណ្ណា និង កញ្ញាមេធាវី ទី សុយីតា ហើយសហការរៀបចំជាមួយនឹងក្រុម khmerforge.com 7makara.com ហាងទូរស័ព្ទ Applemedia និងនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ដែលមានដូចជា លោក នឹម ប៊ុនថេត លោក សុន កក្កដា លោក សៀង ពិចិត្រ កញ្ញា ងួន សូនី កញ្ញា សុន សិរិវេនឌី និងកញ្ញា ស្រេង ឡាលីន ។
ក្នុងនាមខ្ញុំតំណាងឲ្យសមាគមច្បាប់ខ្មែរ ខ្ញុំសង្ឃឹមស្នាដៃដ៏តូចមួយនេះ នឹងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងក្របខ័ណ្ឌនៃការអនុវត្ត គោលនយោបាយ និងយុទ្ធសាស្រ្ត នៃការអភិវឌ្ឍប្រកបដោយគតិបណ្ឌិតវាងវៃរបស់សម្តេចអគ្គមហាសេនាបី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។
ខ្ញុំសូមថ្លែងថ្លែងអំណរព្រះគុណ អរគុណ និងជូនពរ ចំពោះ សម្តេច ឯកឧត្តម លោក លោកស្រី ដែលបានជួយឧបត្ថម្ភ និងគាំទ្រចំពោះស្នាដៃនេះតាំងពីឆ្នាំ ២០០៥ រហូតបានទទួលលទ្ធផលជាផ្លែផ្កា សូមជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ដោយមានការឧបត្ថម្ភពីលោកមេធាវី ប៊ុន ហុន សម្រាប់លោក លោកស្រី ជាមេធាវីចែកជូនដោយឥតគិតថ្លៃចាប់ពីថ្ងៃទី ៥ មិថុនា ឆ្នាំ ២០១២ (សូមទំនាក់ទំនងលោកមេធាវី ប៊ុន ហុន) ហើយរាល់បញ្ហាសូមមកកាន់ ហាងទូរស័ព្ទ Applemedia ដែលមានអាស័យដ្ឋានដូចខាងក្រោម ។
ស្នាដៃនេះមានដាក់ផ្សព្វផ្សាយនៅហាងទូរស័ព្ទ Applemedia អាស័យដ្ឋានផ្ទះលេខ ៦០១ មហាវិថី ព្រះមុន្នីវង្ស រាជធានីភ្នំពេញ លេខទូរស័ព្ទៈ ០២៣ ២១០១០១ ។
សម្រាប់លោក លោកស្រី ជាមេធាវីគឺចែកជូនដោយគិតថ្លៃតាមរយៈ
សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទៈ
- លោក ភូ ភក្តី (០៨៨ ៧៧៧៧៧១៥ ,០៩៣ ៣៣៧ ៨៨៨ )
– Khmerforge Programmer (០១២ ៤៣៣ ៤៣៣, ០១៦ ៤៣៣ ៤៣៣)
មតិយោបល់