ព័ត៌មានជាតិ

ប្រទះឃើញសាកសពបុរសម្នាក់ អណ្តែកទឹកទន្លេមេគង្គ

កណ្តាលៈ ប្រជាពលរដ្ឋបានប្រទះឃើញសាកសពបុរសម្នាក់ អណ្តែកទឹកបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៣០នាទី ថ្ងៃទី១២ ខែឆ្នូ ឆ្នាំ២០១៦ស្ថិតត្រង់ចំណុចមាត់ទន្លេមេគង្គ ក្នុងភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

លោក វង សែជា អធិការរងស្រុកផ្នែកព្រហ្មទណ្ឌបានឲ្យដឹងថា មុនពេលកើត ប្រជាពលរដ្ឋបានប្រទះឃើញសាកសពបុរសម្នាក់ អណ្តែកទឹកនៅចំណុចខាងលើក៏ រាយការណ៍មកសមត្ថកិច្ច។ ក្រោយពីទទួលបានសេចក្តីរាយការណ៍នេះរួចមក កម្លាំងព្រហ្មទណ្ឌចុះទៅធ្វើការត្រួតពិនិត្យនៅកន្លែងកើតហេតុ ហើយជាលទ្ធផលនៃការត្រួតពិនិត្យបានបង្ហាញថា ជនរងគ្រោះដែលស្លាប់ខាងលើនេះ ជាបុរស អាយុប្រហែល៤០ឆ្នាំ (មិនស្គាល់អត្តសញ្ញាព) ស្លៀកខោជើង វែងពណ៌ខ្មៅ ពាក់អាវខ្លីពណ៌ខ្មៅ ខ្សែក្រវ៉ាត់ ពណ៌ខ្មៅ និងជ្រុះសក់អស់រលីង។

សមត្ថកិច្ចបានបន្ថែមទៀតថា ការស្លាប់របស់ជនរងគ្រោះខាងលើនេះ គឺស្លាប់ដោយសារតែលង់ទឹក ហើយបច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចបញ្ចុះ នៅច្រាំងទន្លេ ដែលជាកន្លែងកើតហេតុ ដើម្បីរង់ចាំក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

https://youtu.be/3rTCV2KN1no

មតិយោបល់