ព័ត៌មានជាតិ

ជាប់គុកម្តងហើយមិនរាង ចេញមកវិញជួញដូរទៀត!..

ត្បូងឃ្មុំៈ ជនសង្ស័យម្នាក់ ធ្លាប់ជាប់ពន្ធនាគារម្ដងរួចមកហើយតែមិនរាងចាល នៅតែប្រព្រឹត្តបទល្មើសជួញដូរ រក្សាទុក ដឹកជញ្ចូននូវសារធាតុញៀនខុសច្បាប់ ត្រូវបានកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកមេមត់ ធ្វើការចាប់កាលពីវេលាម៉ោង១២និង១៥នាទី ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចមេមត់ផ្សារចាស់ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលចាប់ខ្លួនបានខាងលើនេះ មានឈ្មោះ សេន គួក ភេទប្រុស អាយុ៣២ឆ្នាំ ក្នុងភូមិកើតហេតុខាងលើ ធ្លាប់ជាប់ពន្ធនាគារ ពីបទជួញដូរ រក្សាទុក ដឹកជញ្ចូននូវសារធាតុញៀនខុសច្បាប់ម្តងរួចមកហើយ។

បច្ចុប្បន្នជនសង្ស័យខាងលើ រួមនិងវត្ថុតាង ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់តុលាការខេត្តត្បូងឃ្មុំ ផ្តន្ទាទោសតាមនីតិវិធីច្បាប់៕

មតិយោបល់