ព័ត៌មានជាតិ

ប្រតិបត្តិការ បំបែកសំបុកចោរកម្ម! អ្នកដែលបាត់ម៉ូតូដូចខាងក្រោម សូមមកដាក់ពាក្យបណ្តឹង ហើយយកម៉ូតូត្រឡប់ទៅវិញ!

ត្បូងឃ្មុំ: យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានឲ្យដឹងថា សូមបងប្អូនដែលបានបាត់បង់ទោចក្រយានយន្ត ដូចមានភិនភាគខាងក្រោម មេត្តាមកដាក់បណ្តឹងនៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល និងទទួលយកទោចក្រយាន្តយន្តរបស់ខ្លួនទៅប្រើប្រាស់វិញ ។

សូមរំលឹកផងដែរ ឈ្មោះ ឆន ហន ភេទប្រុស នៅភូមិសហគមន៍ ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ជាជនសង្ស័យពាក់ព័ន្ធករណីលួចម៉ូតូ នៅថ្ងៃទី២១ ខែមិថុនា នៅភូមិឃុំដូនតី។
កម្លាំងជំនាញបានបន្តទៅឆែកឆេរលំនៅដ្ឋានរបស់ឈ្មោះហ៊ុន ស៊ាងហេង ដែលត្រូវជាម្តាយក្មេកជនសង្ស័យ រកឃើញម៉ូតូ៥គ្រឿង សម្ភារ:កាច់សោអក្សរតេ២ ស្លាកលេខម៉ូតូវៀតណាម២លេខ 92F104572,70L102865 ស្លាកលេខ ត្បូងឃ្មុំ1F-1913 រួមនឹងសម្ភារ:ដែលជនសង្ស័យបានដោះដូរចុះឡើងសម្រាប់បន្លំភ្នែកម្ចាស់១ចំនួនទៀត។

ព័ត៌មានផ្សេងទៀតបងប្អូនអាចទាក់ទងលោក វរសេនីយ៍ឯក លី គឹមលន់ តាមរយ:លេខទូរសព្ទ ០៩៧ ៨០៩ ៥២០៣ ៕

មតិយោបល់