ព័ត៌មានជាតិ

មន្រ្តីក្រសួងការបរទេសម្នាក់ ត្រូវតុលាការក្រុងភ្នំពេញ ចាត់ការបន្តរព្រឹកនេះ

ភ្នំពេញ: មន្រ្តីក្រសួងការបរទេសម្នាក់ ដែលអង្គភាពប្រឆាំងអំពើពុករលួយចាប់ខ្លួន ពាក់ព័ន្ធទៅនឹងរេឿងពុករលួយ ពេលនេះត្រូវបានមន្រ្តីស្ថាប័នរដ្ឋមួយចំនួនសាទរ និងគាំទ្រចំណាត់ការបោសសម្អាតអំពើពុករលួយដោយACU នៅកម្ពុជា ។
ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោកទេសរដ្ឋមន្រ្តីឱម យុិនទៀង នៅព្រឹកថ្ងៃសៅរ៍ទី២មេសា ២០១៦នេះ បានប្រាប់ Post News ថា នៅម៉ោង៨ព្រឹកនេះ ACU នឹងបន្តបញ្ជូនជនសង្ស័យទៅតុលាការទៀតហើយ ។

លោកឱម យុិនទៀង បញ្ជាក់ថា នៅម៉ោង៥កន្លះម្សិលមិញ យោងតាមភស្តតាងរបស់អង្គភាពប្រឆាំងអំពើពុករលួយ ព្រះរាជអាជ្ញាបានចោទជនសង្ស័យ ពីបទវិតិក្រម។
បើតាមមន្រ្តីតុលាការ បន្ទាប់ពីសាកសួររួចលោកលី សុផាន់ណា ព្រះរាជអាជ្ញរង បានសម្រេចចោទប្រកាន់ មន្ត្រីក្រសួងការបរទេសរូបនោះ ពីបទនីតិក្រម ដោយបានទារលុយពីក្រុមហ៊ុនបរទេសមួយ។
ជនសង្ស័យត្រូវបានលោកទេសរដ្ឋមន្រ្តី ឱម យុិនទៀង បញ្ជាក់ថា ឈ្មោះ អ៊ា សែ អាយុ៤២ឆ្នាំ មាននាទីជាប្រធានការិយាល័យ អូស្ត្រាលី ញូវស្ហេឡង់ នៅនាយកដ្ធានអាស៊ី២ របស់ក្រសួងការបរទេស ។

   
    
    
    
    
 

មតិយោបល់