(មណ្ឌលគិរី)៖ រថយន្តសេរីទំនើប១គ្រឿង ត្រូវបានសមត្ថកិច្ចធ្វើការប្រដេញពីក្រោយ ដោយសង្ស័យរថយន្តខាងលើដឹកឈើខុសច្បាប់ចេញពីស្រុកអូររាំង ត្រូវបានក្រឡាប់ក្អួតចេញសុទ្ធតែឈើប្រណីត កាលពីព្រលឹមម៉ោង៥នាទីព្រឹក ថ្ងៃទី២ខែមេសាឆ្នាំ២០១៦ត្រង់ចំណុចផ្លូវបំបែកស្រុកចាស់ ស្ថិតក្នុងភូមិអូររណា ឃុំស្រែខ្ទុម ស្រុកកែវសីមា។
ប្រភពពីមន្រ្តីជំនាញបានបង្ហើបថា រថយន្តខាងលើជាកម្មសិទ្ធរបស់ឈ្មោះ ហ៊ឹម សុផាត មន្ត្រីយោធាស័ក្ក២វិរៈកាពាព្រំដែនគោក១០៣។ សមត្ថកិច្ចបានបន្តថា រថយន្តខាងលើដឹកឈើចំនួន៤សន្លឹក មានអ្នករួមដំណើរចំនួន៣នាក់របួសស្រាល។ ចំណែកលោក ហ៊ឹម សុផាត រងរបួសធ្ងន់កំពុងព្យាបាលនៅមន្ទីពេទ្យស្រុកកែវសីមា៕
ព័ត៌មានជាតិ
មតិយោបល់