ព័ត៌មានជាតិ

កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ ចាប់ខ្លួនជនពាក់ព័ន្ធគ្រឿងញៀនម្នាក់

(ព្រះសីហនុ): ជនសង្ស័យម្នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថចាប់ឃាត់ខ្លួនបាននៅម៉ោងប្រមាណ១យប់រំលងអាធ្រាតឈានចូលថ្ងៃទី១មេសានៅចំនុចក្រុម៥ភូមិ៣សង្កាត់លេខ២ក្រុង-ខេត្តព្រះសីហនុ។
លោក អនុសេនីយ៌ឯក ឡុង គឹមហ៊ួរ នាយការិយាល័យប្រឆាំងបទល្មេីសគ្រឿងញៀននៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបានឲ្យដឹងថាដោយអនុវត្តន៌តាមបទបញ្ជារបស់លោកឧត្តមសេនីយ៌ ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ លោកបានដឹកនាំកម្លាំងចុះស្រាវជ្រាវតាមដានមុខសញ្ញាដែលពាក់ព័ន្ធនិងឈានទៅបើកប្រតិបត្តិការឆ្មក់បង្ក្រាបនិងចាប់ខ្លួនជនសង្ស័យជាមួយវត្ថុតាងមានថ្នាំញៀនជាក់ស្តែង។
លោកឡុងគឹមហូរបានឲ្យដឹងទៀតថាជនសង្ស័យមានឈ្មោះ វ៉ាន់ សុខទុយ ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរស្រុកកំណើតភូមិកំពុងចម្លង ឃុំព្រែកទំលាប់ ស្រុកលើដែក ខេត្កណ្តាលនិងមានទីលំនៅបច្ចុប្បន្ន ក្រុម ភូមិ០១ សង្កាត់០៣ ក្រុង+ខេត្តព្រះសីហនុ ។

វត្ថុតាងដកហូតរួមមាន៖ ១. ម្ស៉ៅសថ្លាចំនួន ០៤ កញ្ចប់ ស្មើទំងន់ ១,៩ ក្រាម ២. ថ្នាំគ្រាប់ប្រភេទ កេតាមីន ចំនួន ២១ គ្រាប់ ៣. ទូរស័ព្ទដៃម៉ាក់ NOKIA ( ចុចពិល ) ចំនួន ០១ គ្រឿង ៤. ម៉ូតូម៉ាក់ វីវ៉ា ព៌ណខ្មៅ ស្លាកលេខកណ្តាល ១J ៧១៧៣ លេខតួ BE៤CC ៣០៣០០៨។

បច្ចុប្បន្នកម្លាំងជំនាញកំពុងសាកសួរ តាមនិតិវិធី នៅទីបញ្ជាការ អ.ហ ខេត្តព្រះសីហនុ ៕
   
    
    
 

មតិយោបល់