អតីតនាយករដ្ឋមន្ត្រីយីងឡាក់ស៊ីណាវ៉ាត្រាបានចាកចេញពីប្រទេស សឹង្ហបុរីមកដល់អាកាស់យានដ្ឋាន Don Mueang នៅទីក្រុងបាងកក់កាលពីយប់ថ្ងៃទី១០ខែសីហា តាមពេលវេលាកំណត់ដែលលោកស្រីបានសន្យាជាមួយរដ្ឋាភិបាលយោធាថៃ។ លោថាក់ស៊ីនស៊ីណាវ៉ាត្រា បានថតរូបអនុស្សាវរីយ៍ជាមួយប្អូនស្រីយីងឡាក់ និងបងថ្លៃ លោក សំចៃ វង់សាវ៉ាត ក្រោយអាហារពេលយប់នៅសឹង្ហបុរីកាលពីយប់ថ្ងៃទី១០ខែសីហា ។ រូបភាពអតីតនាយករដ្ឋមន្ត្រីទាំង៣រូបដែលជាបងប្អូននិងគ្នា ត្រូវបានបង្ហោះនៅលើបណ្តាញសង្គមរបស់កូនស្រីលោកថាក់ស៊ីនគឺនាង Panthongtae។ លោកស្រីយីងឡាក់បានចូលដល់ប្រទេសថៃនៅវេលាម៉ោង២២និង០០នាទីយប់ថ្ងៃទី១០ខែសីហាដោយយន្តហោះផ្ទាល់ខ្លួន ។
លោកស្រីបានចាកចេញតាមទ្វាទី២ក្នុងប្រលានយន្តហោះចូលរថយន្តចៀសវាងការតាមស៊ួរពីអ្នកសារព័ត៌មាន។ ចំណែកអ្នកសារព័ត៌មានរាប់រយអ្នកបានប្រមូលផ្តុំគ្នានៅអាកាសយានដ្ឋានសុវណ្ណភូមិ ដោយស្មានថាយន្តហោះលោកស្រីយីងឡាក់ចុះចត់នៅទីនោះ។ អ្នកសារព័ត៌មានមួយចំនួនក៏ប្រចាំការនៅអាកាស់យានដ្ឋាន Don Mueang តែមិនបានជួយសម្ភាសន៍ជាមួយលោកស្រីឡើយដោយលោកស្រីចេញតាមទ្វាសម្ងាត់ទី២ទៅបាត់។ លោកស្រីយីងឡាកបានចាកចេញពីប្រទេសថៃទៅសម្រាក់នៅក្នុងប្រទេសតំបន់អឺរ៉ុប អាមេរិក ក្រោយទទួលបានការអនុញ្ញាត្តិពីកម្លាំងទាហានដែលគ្រប់គ្រងប្រទេស។
លោកស្រីចាក់ចេញនៅថ្ងៃទី២៣ខែកក្កដាដោយវិលត្រឡប់មកវិញនៅថ្ងៃទី១០ស៊ីហា តាមពេលកំណត់។ នៅពេលទៅសម្រាក់នៅបរទេសលោកស្រីបានចូលរួមពិធីខួបកំណើតអាយុ៦៥ឆ្នាំរបស់ បងប្រុសថាក់ស៊ីននាថ្ងៃទី២៦ខែកក្កដា ក្នុងទីក្រុងប៉ារីស។ ប៉ុន្មានថ្ងៃមុនប្រព័ន្ធផ្សព្វផ្សាយនានារបស់ថៃបានផ្សាយថា លោកស្រីយីងឡាក់បានស្នើសុំ រដ្ឋាភិបាលរបស់លោកប្រាយុទ្ធចាន់អូចា ពន្យាពេលវិលត្រឡប់មកថៃវិញរហូតដល់ថ្អៃទី៣០សីហា តែមិនទទួលបានការអនុញ្ញាត្តិ ដោយស្នើត្រឡប់ទៅវិញឲ្យលោកស្រីគោរពពេលវេលាដែលបានកំណត់ទុកដូចពេលដំបូង៕
មតិយោបល់