គួរកត់សម្គាល់ផងដែរថា អំឡុងពេលប្រមាណជា៥ឆ្នាំ ចុងក្រោយនេះ បច្ចេកវិទ្យាបានដើរតួយ៉ាងសំខាន់ក្នុងការជំនួយដល់ការទំនាក់ទំនង ការធ្វើប្រតិបត្តិការ និងការទូទាត់ផ្សេងៗក្នុងជីវភាពប្រចាំថ្ងៃ ជាមួយគ្នានេះផងដែរ ដើម្បីធានាឲ្យបាននូវភាពងាយស្រួល និងរហ័សទាន់ចិត្តជូនអតិថិជនរបស់ខ្លួន សម្បត្តិហ្វាយនែន បានអភិវឌ្ឍនូវនីតិវិធីក្នុងការស្នើសុំឥណទានរបស់អតិថិជនឲ្យកាន់តែងាយស្រួល និងឆាប់រហ័សតាមរយៈការស្នើសុំឥណទានអនឡាញ (Online Loan Request) សម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួន ដូចជា៖ ទិញសម្ភារប្រើប្រាស់ និងតម្រូវការនានាផងដែរ។
តាមរយៈនេះ អតិថិជននឹងទទួលបាននូវសេវាដ៏ល្អប្រសើរ ក្នុងការទទួលប្រាក់កម្ចីយ៉ាងឆាប់រហ័សក្នុងរយៈពេលត្រឹមតែ១ថ្ងៃ បន្ទាប់ពីបំពេញឯកសារបានគ្រប់គ្រាន់ និងត្រឹមត្រូវ។ លើសពីនេះទៅទៀត “សម្បត្តិហ្វាយនែន” បានផ្តល់ជូននូវលក្ខខណ្ឌពិសេសផ្សេងៗទៀតដូចជា៖ ការមិនតម្រូវដាច់ខាតឲ្យមានទ្រព្យបញ្ចាំ ផ្តល់រយៈពេលខ្ចីកាន់តែវែងជាងមុន ដែលអាចជួយឲ្យអតិថិជនរបស់ខ្លួនអាចខ្ចីបានច្រើនជាងមុនតែបង់ប្រចាំខែតិចជាងមុនផងដែរ។
ដូច្នេះបើសិនជាលោកអ្នកត្រូវការសេវាឥណទានដ៏ល្អ សូមអញ្ជើញមកទទួលយកពី “សម្បត្តិ ហ្វាយនែន” ឥឡូវនេះ។
ព័ត៌មានបន្ថែម៖ ០២៣/០៩៣ ៩៩ ៧៧ ២២
ឬចូលទៅកាន់គេហទំព័រ៖ http://www.sambatfinance.com/online-loan-request/
មតិយោបល់