ព័ត៌មានសុខភាព

កុំមើលងាយ! ផ្លែ ប្លុងកុង ផ្តល់អត្ថប្រយោជន៍លើសការស្មាន

បរទេស៖ ផ្លែ ប្លុងកុង ឬភាសារបច្ចេកទេសហៅថា (Lanzones) មានលរាងមូលសំបកពណ៌លឿងស្រាលនៅពេលដែលវាទុំ ហើយផ្លែជាចង្កោមៗ។ ជាទូទៅផ្លែឈើមួយប្រភេទនេះ គេតែងតែបរិភោគទាំងឆៅ ហើយវាមានរសជាតិជូរអែម។

ក្រៅពីនេះ ប្លុងកុង ពិតផ្តល់អត្ថប្រយោជន៍យ៉ាងក្រៃលែងសម្រាប់សុខភាព ព្រោះវាអាចធ្វើឲ្យរាងកាយទាំងមូលរបស់អ្នកមានភាពប្រសើរឡើង។

ជាតិសសៃ
ប្លុងកុងទម្ងន់ ១០០ក្រាម មានផ្ទុកជាតិសសៃច្រើនជាង ២ក្រាម ដែលអ្នកជំនាញបានផ្តល់អនុសាស្ត្រឲ្យទទួលទានជាប្រចាំ។ មិនតែប៉ុណ្ណោះ ជាតិសសៃអាចជួយការពារជំងឺបេះដូង និងបង្ការការទល់លាមក។

វីតាមីន B12
វីតាមីន B2 នៅក្នុងផ្លែមួយប្រភេទនេះ អាចជួយរក្សាប្រព័ន្ធប្រសាទរបស់អ្នកឲ្យមានសុខភាពល្អ។ ប៉ុន្តែ វីតាមីន B2 គឺជាទឹកងាយរលាយ ដូច្នេះអ្នកចាំបាច់ត្រូវទទួលទានជារៀងរាល់ថ្ងៃ ដោយសារតែរាងកាយមិនអាចរក្សាវាទុកបានឡើយ។

ប្រឆាំងនឹងអុកស៊ីតកម្ម
ផ្លែឈើនេះ គឺជាប្រភពនៃសារធាតុប្រឆាំនឹងអុកស៊ីតកម្ម ហើយក្នុងនោះមានទាំងវីតាមីន A ផងដែរ។ វីតាមីន A មានសារៈសំខាន់ខ្លាំងណាស់សម្រាប់សុខភាព រួមទាំងការពារមិនភ្នែកមិនឲ្យមានបញ្ហា។

លើសពីនេះទៅទៀត ប្លុងកុង មានផ្ទុកសារធាតុម្យ៉ាង ដែលអាចការពារអ្នកពីជំងឺជាច្រើនរួមទាំងលើសឈាម ទឹកនោមផ្អែម ជំងឺបេះដូង និងមហារីក។ ទន្ទឹមនឹងនេះផងដែរ វាមានសមត្ថភាពក្នុងការលុបបំបាត់ រ៉ាឌីកាល់សេរី និងទប់ស្កាត់ភាពចាស់មុនអាយុ។

ចំណាំ៖ ផ្លែឈើមួយប្រភេទនេះត្រូវបានផ្តល់អនុសាសន៍ឲ្យបរិភោគទាំងឆៅ ហើយនៅស្រស់ៗ ទើបទទួលបានអត្ថប្រយោជន៍ខ្ពស់៕

មតិយោបល់