អាសូរណាស់!ករណីក្មេងប្រុសម្នាក់ដើរទៅរើសបាល់ហត់ពេកផ្អែកបង្គោលភ្លើងហ្វាពេលមេឃភ្លៀងរលឹមចរន្តអគ្គីសនីឆក់ស្លាប់…

តាកែ:ករណីមនុស្ស ឆក់ចរន្តអគ្គិសនីស្លាប់។ ថ្ងៃពុធ ០៣កើត ខែកត្តិកឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ១៩ និង ៣០ នាទី ស្ថិតនៅ ភូមិត្រពាំងតាសោម ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ខេត្តតាកែវ…

ករណីម៉ូតូពីរគ្រឿងបុកគ្នាពេញទំហឹង បណ្តាលឲ្យបុរសម្នាក់ជាមន្ត្រីឥណទានស្លាប់ និងស្រ្តី០២នាក់ទៀតរងរបួសធ្ងន់

ពោធិ៍សាត់ៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា បុរសជាមន្ត្រីឥណទានម្នាក់ បានស្លាប់ និងស្រ្តី០២នាក់ទៀតរងរបួសធ្ងន់ ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូនិងម៉ូតូបើកបរច្រាសទិសគ្នា កើតឡើងនៅលើផ្លូវក្រាលកៅស៊ូមួយខ្សែ ត្រង់ចំណុចម្តុំផ្លូវកោង ស្ថិតក្នុងភូមិក្រញាំ ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង ១៨ និង ២៥ នាទីយប់ថ្ងៃទី១១…

មន្រ្តីឥណទានម្នាក់ ប្រចណ្ឌជនរងគ្រោះមានប្រុសថ្មី ឈ្លោះប្រកែករហូតឈានដល់សម្លាប់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

សៀមរាបៈ យោងតាមផេកអធិការដ្ឋាននគរបាល ក្រុងសៀមរាបបានឲ្យដឹងថា នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ​៦និង២៤នាទីល្ងាច​ កម្លាំងសមត្ថកិច្ចនគរបាលក្រុងសៀមរាប​ បានទទួលសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថា មានធុំក្លិនស្អុយចេញពីបន្ទប់ជួលមួយ​ ស្ថិតនៅភូមិចុងកៅស៊ូ​ សង្កាត់​ស្លក្រាម ក្រុងសៀមរាប​ ខេត្តសៀមរាប ។ បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ កម្លាំងសមត្ថកិច្ចយើង បានចុះទៅដល់កន្លែងកើតហេតុ ក៏ឃើញជនសង្ស័យនៅក្នុងបន្ទប់ដេកក្បែរ​សាកសព​ជនរងគ្រោះ​ឈ្មោះ​…

សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យអភិបាលខេត្ត ទាំងអស់បញ្ឈប់គម្រោងនានា ដោយមិនមានការដេញថ្លៃ ខណៈដែលសម្តេចទើបទទួលបានរបាយការណ៍បំណុល

ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាឱ្យអភិបាលខេត្ត ទាំងអស់បញ្ឈប់គម្រោងនានា ដោយមិនមានការដេញថ្លៃ ខណៈដែលសម្តេចទើបទទួលបានរបាយការណ៍អំពីបំណុល ដែលបណ្តាខេត្តជំពាក់ ក្រុមហ៊ុន លី ឈួង តាមរយៈរបៀបអនុវត្តធ្វើមុនទូទាត់តាមក្រោយ។ ក្នុងពិធីបើកការដ្ឋានគម្រោងសាងសង់លើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ប្រវែងសរុប ១៤៨គ.ម ពីអូរជ្រៅដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង…

រដ្ឋាភិបាលជប៉ុនផ្តល់ឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណងប្រមាណ៧២ លានដុល្លារអាមេរិក ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម កម្ពុជា

​នៅព្រឹកថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២១ នៅទីស្ដីការក្រសួង ឯកឧត្ដមឧបនាយក​រដ្ឋមន្ត្រី​ ប្រាក់ សុខុន រដ្ឋមន្ត្រី​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា និង​ ឯកឧត្ដម មិកាមិ​ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​ព្រះ​រាជាណាចក្រ​កម្ពុជា បានចុះ​ហត្ថលេខាលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ…

សហគមន៍កសិកម្មសំបូរមានជ័យ ដែលមានភាពជោគជ័យក្នុងការប្រកប របរទីផ្សារបន្លែ និងឈើហូបផ្លែ

រដ្ឋមន្ត្រីក្រសួងកសិកម្មបានកោតសរសើរសហគមន៍កសិ កម្មសំបូរមានជ័យ ដែលមានភាពជោគជ័យក្នុងការប្រកប របរទីផ្សារបន្លែ និងឈើហូបផ្លែ ដែលបាននិងកំពុងបំពេញតួនាទីក្នុងការចូលរួមចំណែកយ៉ាងសកម្មដល់ការអនុវត្តគោលនយោបាយ និងផែន ការអភិវឌ្ឍវិស័យកសិកម្ម ។ យោងតាមហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា ប្រមាញ់និងនេសាទ បានឱ្យដឹងថា ស្ថិតនៅក្រោមម្លប់ដំបូលសុខសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី…

ជនខិលខូចបានបន្លំជាអតិថិជនរបស់ធនាគារនៅប្រទេសសិង្ហបុរី ដើម្បីលួចយកលេខសម្ងាត់ OTP

កាលពីពេលថ្មីៗនេះអាជ្ញាធរនៃប្រទេសសិង្ហបុរីបានប្រកាសអំពីល្បិចដែលជនខិលខូចបានបន្លំធ្វើជាអតិថិជនរបស់ធនាគារហើយបានធ្វើការផ្លាស់ប្ដូរការទទួលសារដើម្បីលួចយកលេខសម្ងាត់ OTP។ ក្រុមអ្នកវាយប្រហារដែលរស់នៅបរទេសទាំងនេះបានបន្លំធ្វើជាអតិថិជនសរុបចំនួន ៧៥នាក់ហើយបានលួចប្រើប័ណ្ណឥណទានដែលមានទឹកប្រាក់ប្រមាណ ៥០ម៉ឺនដុល្លារ។ នៅក្នុងការវាយប្រហារនេះពួកគេបានធ្វើការផ្លាស់ប្ដូរសេវាកម្មទូរសព្ទ ដែលអាចឱ្យពួកគេទទួលបានសារនៅក្រៅប្រទេស។ ជនខិលខូចបានធ្វើការផ្លាស់ប្ដូរទីតាំងសម្គាល់ ដើម្បីឱ្យក្រុមហ៊ុនផ្ដល់សេវាកម្មទូរសព្ទនៅសិង្ហបុរីគិតថាអតិថិជនគឺកំពុងតែនៅក្រៅប្រទេសដែលនេះទាមទារឱ្យពួកគេមានចំណេះដឹងច្រើនក្នុងការជ្រៀតចូលទៅក្នុងប្រព័ន្ធទូរគមនាគមន៍ នេះបើតាមការផ្សព្វផ្សាយរបស់អាជ្ញាធរ។ ទាក់ទងនឹងការវាយប្រហារនេះ ជនរងគ្រោះពុំមានវិធីណាមួយដែលអាចការពារគណនីរបស់ពួកគេ ក្រៅពីការពារកុំឱ្យបែកធ្លាយលេខប័ណ្ណឥណទានតាមរយៈកម្មវិធីមេរោគ ឬការបោកបញ្ឆោត។ ទោះជាយ៉ាងណាក្ដី នាយកដ្ឋានសូមឱ្យអ្នកប្រើប្រាស់មានការប្រុងប្រយ័ត្នជាមួយនឹងការស្នើសុំលេខសម្ងាត់ OTP ពីជនណាម្នាក់។ សូមលោកអ្នកកុំផ្ដល់លេខសម្ងាត់នេះទៅឱ្យជនទីបីនៅពេលដែលមានការស្នើសុំណាមួយ ដើម្បីការពារកុំឱ្យមានការលួចចូលប្រើប្រាស់គណនីរបស់លោកអ្នក…

អ្នកប្រើប្រាស់សេវាកម្ម PayPal គួរតែមានការប្រុងប្រយ័ត្នជាមួយនឹងការបោកបញ្ឆោតថ្មី

កាលពីពេលថ្មីៗនេះ ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា មានអ្នកប្រើប្រាស់មួយចំនួនដែលប្រើសេវាកម្ម PayPal បានទទួលអុីមែលបោកបញ្ឆោត (Phishing) ដើម្បីលួចយកព័ត៌មានផ្ទាល់ខ្លួន។ PayPal គឺជាក្រុមហ៊ុនផ្ដល់សេវាកម្មផ្ទេរឬបង់លុយអនឡាញ តាមរយៈអុីមែលដោយមិនចាំបាច់ឱ្យលេខគណនី ឬលេខប័ណ្ណឥណទានទៅអ្នកទទួលលុយ។ នៅក្នុងអុីមែលបោកបញ្ឆោតនេះជនខិលខូចបានស្នើសុំឱ្យអ្នកប្រើប្រាស់ឆាត (live chat) ជាមួយនឹងក្រុមហ៊ុនដើម្បីដោះស្រាយបញ្ហាមួយចំនួន។ ដើម្បីឱ្យអ្នកប្រើប្រាស់មានការជឿជាក់ ពួកគេបានភ្ជាប់មកជាមួយនូវតំណភ្ជាប់ពិតប្រាកដជាច្រើនរបស់ក្រុមហ៊ុន។ ប៉ុន្តែនៅពេលដែលអ្នកប្រើប្រាស់ចុចនៅលើតំណភ្ជាប់ដើម្បីចាប់ផ្ដើមឆាត វានឹងភ្ជាប់ទៅនឹងប្រព័ន្ធឆាត ដែលអាចឆ្លើយឆ្លងជាមួយនឹងជនរងគ្រោះបានដោយស្វ័យប្រវត្តិ។…

លទ្ធផលនៃការបង្ក្រាបបទល្មើសធនធានធម្មជាតិរយៈពេល ៦ ខែឆ្នាំ ២០២១ ក្រោមសមត្ថកិច្ចក្រសួងបរិស្ថាន

ភ្នំពេញ៖ ក្រសួងបរិស្ថានក្នុងនាមសេនាធិការនៃរាជរដ្ឋាភិបាលនិងមន្ត្រីរបស់ខ្លួនមានការទទួលខុសត្រូវក្នុងភាពជាម្ចាស់ក្នុងការបំពេញតួនាទីនិងភារកិច្ចរបស់ខ្លួនលើការការពារនិងអភិរក្សធនធានធម្មជាតិដោយឈរនៅលើមូលដ្ឋានច្បាប់ជាធរមាន។ ជាមួយមន្ត្រីឧទ្យានុរក្សចំនួន ១២៦០ នាក់របស់ខ្លួន ក្រសួងបរិស្ថានបានសហការជាមួយកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធចុះល្បាតនិងទប់ស្កាត់បទល្មើសធនធានធម្មជាតិនៅក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះទាំង ៧៥ កន្លែងដែល មានផ្ទៃដីសរុប ៧,៣លានហិកតា។ រយៈពេល ៦ ខែឆ្នាំ២០២១ ពីខែមករាដល់ខែមិថុនា ឆ្នាំ២០២១ មន្ត្រីឧទ្យានុរក្សបានចុះល្បាតនៅក្នុងតំបន់ការពារធម្មជាតិនិងរបៀងអភិរក្សជីវៈចម្រុះសរុបបានចំនួន ១៤.៤២២ លើកក្នុង នោះបានបង្ក្រាបបទល្មើសធនធានធម្មជាតិបានចំនួន…

ក្រុមហ៊ុនបង្កើតកម្មវិធីហ្គេម Electronic Arts មិនបានធ្វើការកែសម្រួលភាពចន្លោះប្រហោងសំខាន់ៗមួយចំនួន

Electronic Arts ដែលជាក្រុមហ៊ុនបង្កើតកម្មវិធីហ្គេមល្បីៗជាច្រើនមានដូចជា Apex Legends, Battlefield, FIFA និង Madden ត្រូវបានរងការរិះគន់ពីក្រុមអ្នកស្រាវជ្រាវផ្នែកសុវត្ថិភាពបច្ចេកវិទ្យាបន្ទាប់ពីក្រុមហ៊ុនមិនមានវិធានការ ក្នុងការកែតម្រូវភាពចន្លោះប្រហោងមួយចំនួនដែលពួកគេបានរាយការណ៍ទៅឱ្យក្រុមហ៊ុនតាំងពីខែធ្នូ ឆ្នាំ ២០២០។ ភាពចន្លោះប្រហោងនេះត្រូវបានពួកគេរកឃើញនៅក្នុងការការគ្រប់គ្រងឈ្មោះគេហទំព័រ និងការកំណត់មិនបានត្រឹមត្រូវមួយចំនួនទៀតនៅក្នុងប្រព័ន្ធ DNS។ បញ្ហានេះអាចឱ្យជនអនាមិកទាញយកឈ្មោះគេហទំព័រទៅគ្រប់គ្រង ហើយពួកគេអាចបង្កើតគណនីអុីមែលក្លែងក្លាយដែលមើលទៅដូចគ្នានឹងអុីមែលផ្លូវការរបស់ក្រុមហ៊ុន បន្ទាប់មកពួកគេអាចប្រើអុីមែលនេះដើម្បីធ្វើការបោកបញ្ឆោតអ្នកប្រើប្រាស់ ឬបុគ្គលិករបស់ក្រុមហ៊ុនបាន។…