កំពតៈ ផ្ទះប្រជាពលរដ្ឋដែលប្រកបរបរលក់គ្រឿង និងជួសជុលម៉ូតូ ត្រូវភ្លើងឆេះអស់ដោយមិនដឹងមូលហេតុ កាលពីវេលាម៉ោង១២ពាក់កណ្តាលអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចភូមិគោកវែង ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ខេត្តកំពត។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា អគ្គិភ័យមួយនេះបានឆាបឆេះផ្ទះរបស់ប្រជាពលរដ្ឋអស់ទាំងស្រុង ដែលជាផ្ទះលក់គ្រឿង និងជួសជុលម៉ូតូ បើគិតពីទឹកប្រាក់ដែលខាតបង់គឺជិត៧ម៉ឺនដុល្លារ៕
មតិយោបល់