ភ្នំពេញៈ ក្រោមការបញ្ជារបស់លោកឧត្តមសេនីយ៍ ជួន សុវណ្ណ និងការចង្អុលបង្ហាញរបស់លោក ជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌឫស្សីកែវ ឲ្យចុះបង្ក្រាបរាល់បទល្មើសល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងមូលដ្ឋានជាប់ជាប្រចាំតាមបណ្តាសង្កាត់ទាំង៦ ក្នុងភូមិសាស្រ្តខណ្ឌឫស្សីកែវកន្លងមក រហូតឈានដល់កំណត់បាននូវទីតាំងផ្លាស់ប្តូរចល័តរបស់ក្រុមបញ្ជល់មាន់ លោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ ដោយមានការសម្របសម្រួលពីសំណាក់លោក ចែ សុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សហការជាមួយគណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ និងកម្លាំងប្រជាការពារសង្កាត់ទួលសង្កែ សង្កាត់ឫស្សីកែវ និងកម្លាំងនគរបាលប៉ុស្តិ៍គីឡូម៉ែត្រលេខ6 បើកប្រតិបត្តិការបង្ក្រាបកាលពីម៉ោង១០និង៣០នាទីថ្ងៃទី២១ សីហា នេះ ស្ថិតនៅចំណុចផ្លូវរថភ្លើង ក្រុមទី1 ភូមិទួលគោក សង្កាត់ទួលសង្កែ2 ។
ជាលទ្ធផលនៃកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនមនុស្សពាក់ព័ន្ធចំនួន៦នាក់(ប្រុស) មាន់ជល់ចំនួន៣ក្បាល និងម៉ូតូចំនួន១៤គ្រឿង។
ក្រោយពីកិច្ចប្រតិបត្តិការត្រូវបានបញ្ចប់ ជនពាក់ព័ន្ធខាងលើ ត្រូវបានបញ្ជូនមកអធិការដ្ឋានដើម្បីសាកសួរ និងកសាងសំណុំបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធី៕
មតិយោបល់